• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញផ្ញើសារទូរលេខអបអរសាទរជូនចំពោះប្រធានបក្សកុម្មុយនិស្តជប៉ុន

បក្សកុម្មុយនិស្តជប៉ុននឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២៩ កាន់តែខ្លាំងរឹងមាំ លើកកម្ពស់កិត្យានុភាព ឋានៈក្នុងសង្គមជប៉ុន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តជប៉ុននីតិកាលទី ២៩ (រូបថត៖ VNA)

ក្នុងឱកាសដែលលោកស្រី Tamura Tomoko ត្រូវបានបោះឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលបក្សកុម្មុយនិស្តជប៉ុននីតិកាលទី២៩  នាថ្ងៃនេះ (ទី ១៨ មករា) អគ្គលេខាបក្សលោក Nguyen Phu Trong បានអបអរសាទរមហាសន្និបាតលើកទី ២៩ របស់បក្សកុម្មុយនិស្តជប៉ុនប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ ហើយលោកស្រី Tamura Tomoko ត្រូវបានផ្ដល់ទំនុកចិត្តជាប់ឆ្នោតជាប្រធានគណៈអធិបតីនៃគណៈកម្មាធិការកណ្ដាលនីតិកាលទី ២៩។ លោកអគ្គលេខាបក្សបានសម្ដែងក្ដីជឿជាក់ថា បក្សកុម្មុយនិស្តជប៉ុននឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ២៩ កាន់តែខ្លាំងរឹងមាំ លើកកម្ពស់កិត្យានុភាព ឋានៈក្នុងសង្គមជប៉ុន រួមចំណែកយ៉ាងសកម្មដល់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសម្ដែងសេចក្តីរីករាយអំពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរដែលត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ អភិវឌ្ឍន៍យ៉ាងល្អប្រសើរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ការធានាការផ្គត់ផ្គង់អគ្គិសនីគឺជាតម្រូវការដំបូងដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយជោគជ័យ

កាលពីរសៀលថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ន និងស្ថាប័ននានា ស្តីពីការធានាការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខាងមុខ រហូតដល់ឆ្នាំ២០៣០ និងទិសដៅសម្រាប់ការកែសម្រួលផែនការមេអគ្គីសនីទី៨។

Top