• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួប​ប្រាស្រ័យជាមួយ​អ្នកបោះឆ្នោត​បន្ទាប់ពីសម័យប្រ​ជុំរដ្ឋសភា


  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៨​ អគ្គលេខាបក្ស លោក Ngu​yen Phu Trong និងគ​ណៈ​ប្រតិភូ​សមាជិក​សភា​មណ្ឌល​ហាណូយនីតិកាលទី១៤ បានអ​ញ្ជើញជួបប្រាស្រ័យជាមួយ​អ្នកបោះឆ្នោតខ័ណ្ឌ Thanh Xuan និង​ខ័ណ្ឌ Ha Dong សំដៅជូនដំណឹងនូវលទ្ធ​ផល នៃកិច្ចប្រជុំលើកទី៥ រដ្ឋសភាវៀតណាម​នីតិកាល​ទី១៤។

នៅក្នុង​ជំនួបនេះ មតិរបស់អ្នកបោះឆ្នោតបានវាយ​តម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រ​ជុំលើក​នេះ ជាពិសេស​គឺរដ្ឋសភាបាន​អនុម័តលើច្បាប់​ចំនួន៧និងសេចក្តីសម្រេ​ចចិត្តចំនួន៨​ សំដៅពង្រឹង​ប្រព័ន្ធ​ច្បាប់ ស្តីពីអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សិទ្ធិមនុស្ស សិទ្ធនិងកា​តព្វកិច្ចជាសារវ័ន្នរបស់ព​ល រដ្ឋ។ រដ្ឋសភា​ក៏បាន​ពិនិត្យនិង​ផ្តល់មតិ​ចំពោះសេចក្តី​ព្រាងច្បាប់ចំនួន៩​ សំដៅឆ្លើយ​តបនឹង​តម្រូវការ​បង្កើ​ត​រូបសណ្ឋាន​អភិវឌ្ឍន៍ថ្មី មានចរិត​លក្ខណៈលោត​ផ្លោះ សម្រាប់អង្គភាពរដ្ឋបាល-សេ​ដ្ឋកិច្ចពិសេស ជម្រុ​ញខ្លាំង​ការបង្កា​ប្រឆាំង​អំពើពុក​រលួយ​ ខ្ជះខ្ជាយ បណ្តុះបណ្តាលប្រភពធន​ធានមនុស្សមានសមត្ថភាព ធានាសន្តិសុ​ខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។ អ្នកបោះ ឆ្នោតក៏បានវាយ​តម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ នូ​វសកម្មភាព​សួរដេញ​ដោលនិង​ឆ្នើយ​ការ​សួរ ដេញដោល ដោយបានផ្តោតលើបញ្ហាជាច្រើ​នដែលអ្នកបោះឆ្នោតយកចិត្តទុកដា​ក់។

អញ្ជើញផ្លាស់ប្តូរមតិជាមួយអ្នកបោះឆ្នោតអំ​ពីគម្រោងច្បាប់អង្គភាពរដ្ឋបាល សេដ្ឋកិច្ចពិសេស​ ដែល​រដ្ឋ​សភា​ផ្តល់​មតិក្នុង​សម័យប្រជុំលើកនេះ អគ្គលេខាបក្ស លោក Ng​uyen Phu Trong បានឲ្យដឹងថា៖ ​កាលពីប៉ុន្មាន​ឆ្នាំ៩០​ នៃសតវត្សមុន វៀតណា​មមានគោលការណ៍ កសាងមណ្ឌល​សេដ្ឋកិច្ចពិសេស។ នេះជាវិធី​សម្រាប់​ទាក់ទាញ​វិនិយោគពីបរទេស។ ប៉ុន្តែនេះ​ជាបញ្ជាពិបាល រសើប ដូច្នេះត្រូវ​ប្រយ័ត្ន ពោល​គឺពង្រីក​បាន​កម្លាំង​ពលំក្នុង​ប្រទេសនិងក្រៅប្រទេសផង ​ហើយ ក៏ត្រូវរក្សាបានឯករាជ្យ​ អធិបតេយ្យភាព​ជាតិទៀតផង៖
 
“ដោយសារ​នេះជាបញ្ជាពិបាក ថ្មី និងរសើប តាមនោះ​យើងត្រូវលើក​យកមក​ពិភាក្សាឲ្យបាន​ច្រើនលើក​ច្រើន​សារ​។ គម្រោ​ងនេះទទួល​បានការឯក​ភាពខ្ពស់ ប៉ុន្តនៅមានមតិខ្វែងគំនិ​តមួយចំនួន។ តាមនោះ​ ប​ក្ស រដ្ឋនិង​រដ្ឋសភានៅ​ផ្ទៀងស្តាប់ ក្រេបយកមតិទាំងអស់​ ដរា បណាទទួលបានការស្រុះចិត្ត​ទាំងស្រុង ​ទើបនឹង​បាន​អនុម័ត​ជាផ្លូវ​ការ​”។
នាពេលរសៀល អគ្គលេខាប​ក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួ​យអ្នកបោះ ឆ្នោតខ័ណ្ឌ Cau​ Giay ទីក្រុង​ហាណូយ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top