• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាប្រធានកិច្ចប្រជុំនៃការិយាល័យនយោបាយដើម្បីផ្តល់យោបល់លើគម្រោងសំខាន់ៗមួយចំនួន

ក្នុងជំនួប ការិយាល័យនយោបាយបានវាយតម្លៃថា គម្រោង “បន្តកសាង និងសុក្រិតនូវរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី” បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងត្រឹមត្រូវនូវកម្មវិធីនយោបាយ កសាងប្រទេសជាតិពីសម័យអន្តរកាលឈានឡើង សង្គមនិយម ដោយច្បាមជាប់នឹងស្ថានភាពជាក់ស្តែងរបស់ប្រទេស និងពិភពលោក…។
  អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោក Vuong Dinh Hue (រូបថត៖ Van Hieu/VOV)  
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Van Hieu/VOV)  
  ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំរបស់ការិយាល័យនយោបាយ (រូបថត៖ Van Hieu/VOV)  

ក្នុងអំឡុងពេលពីរថ្ងៃ ៩ និង ១០ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន ដើម្បីផ្តល់យោបល់លើគម្រោងសំខាន់ៗ មួយចំនួន រួមមានៈ គម្រោងការបន្តការកសាង និងសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី; គម្រោងបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មនៃប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; និងគម្រោងអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារ និងធានាសន្តិសុខនៅតំបន់ Tay Nguyen  តំបន់ណាមបូខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ៗភាគខាងត្បូង។

ក្នុងជំនួប  ការិយាល័យនយោបាយបានវាយតម្លៃថា គម្រោង “បន្តកសាង និងសុក្រិតនូវរដ្ឋនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងដំណាក់កាលថ្មី” បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននិងត្រឹមត្រូវនូវកម្មវិធីនយោបាយ កសាងប្រទេសជាតិពីសម័យអន្តរកាលឈានឡើង សង្គមនិយម ដោយច្បាមជាប់នឹងស្ថានភាពជាក់ស្តែងរបស់ប្រទេស និងពិភពលោក…។

ការិយាល័យនយោបាយក៏បានអនុម័តជាឯកច្ឆ័ន្ទលើគម្រោង “បន្តជំរុញឧស្សាហូប នីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ដើម្បីដាក់ជូនគណៈកម្មាធិការមជ្ឈិមបក្សក្នុងសន្និបាតមជ្ឈិមលើកទី ៦ ធ្វើការពិចារណា និងចេញសេចក្តីសម្រេចចិត្តមួយដែលមានគោលដៅដល់ឆ្នាំ ២០៣០ វៀតណាមនឹងបង្ហើយដំណើការធ្វើឧស្សាហូបនីយកម្ម និងបញ្ចប់ដំណាក់កាលដំបូងនៃដំណើរការទំនើបភាវូបនីយកម្ម; ដល់ឆ្នាំ ២០៤៥ បញ្ចប់ដំណើរការទំនើបភាវូបនីយកម្ម ជាមូលដ្ឋាន ដោយខិតខំដើម្បីក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់; ជាមជ្ឈមណ្ឌលដ៏សំខាន់មួយរបស់អាស៊ីសម្រាប់ការផលិត សេវាកម្មឆ្លាតវៃ; កសាងកសិកម្មទំនើប និងអភិវឌ្ឍន៍ក្នុងក្រុមឈានមុខគេក្នុងពិភពលោក។

ទាក់ទងនឹងគម្រោងតំបន់ Tay Nguyen ការិយាល័យនយោបាយបានយល់ស្របជាមួយនឹងគោលដៅនៃតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ក្លាយទៅជាតំបន់អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពដោយផ្អែកលើសេដ្ឋកិច្ចបៃតង សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ។

ទាក់ទងនឹងគម្រោង "តំបន់ណាមបូខាងកើត និងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង" ការិយាល័យនយោបាយបានយល់ព្រមជាមួយនឹងគោលដៅដល់ឆ្នាំ ២០៣០ កសាងតំបន់ណាមបូខាងកើត ទៅជាតំបន់អភិវឌ្ឍន៍យ៉ាងស្វាហាប់ ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដែលប្រកបលក្ខណៈប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់។

អញ្ជើញថ្លែងមតិនៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើការប្រគល់ឲ្យអង្គភាពមុខងារ ទទួលមតិយោបល់របស់ការិយាល័យនយោបាយ និងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ហើយរាល់គម្រោង រាយការណ៍ជូនការិយាល័យនយោបាយ សម្រាប់ដាក់ជូនអង្គសន្និបាតមជ្ឈិមលើកទី៦ នីតិកាលទី ១៣៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

អាណិកជនវៀតណាមនៅប្រទេសឡាវ រំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong

ក្នុងការចងចាំអនុស្សាវរីយ៍របស់មនុស្សជាច្រើន លោកអគ្គលេខាបក្សគឺជាមនុស្សម្នាក់ដ៏ស្និទ្ធស្នាល សាមញ្ញ និងស្រឡាញ់ បងប្អូនជនរួមជាតិជានិច្ច។

Top