ព័ត៌មាន
អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ
អគ្គលេខាបក្ស លោក តូ ឡឹមបានក្រើនរំលឹកថា ក្នុងដំណើរការរៀបចំអង្គការអាជ្ញាធរពីរកម្រិតនៅរដ្ឋធានី ប្រការដែលសំខាន់បំផុតគឺរក្សាសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់តួនាទីត្រួសត្រាយ និងធ្វើគំរូរបស់កម្មាភិបាល។ លោកអគ្គលេខាបក្សបានគូសបញ្ជាក់ថា ការអនុវត្តត្រូវតែស្របតាមបទប្បញ្ញត្តិនិងនីតិវិធី ដោយយកផលប្រយោជន៍រួមជាអាទិភាព។
លោកអគ្គលេខាបក្សបានអះអាងថា មជ្ឈិមត្រូវបញ្ជាណែនាំយ៉ាងខ្លាំងក្លា លើវិស័យជាច្រើន ប៉ុន្តែសម្រាប់ទីក្រុងហាណូយ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការធំៗចំនួនពីរ៖ ទី១ រៀបចំអង្គការក្បាលម៉ាស៊ីនឡើងវិញ តាមគំរូអាជ្ញាធរទីក្រុងពីរកម្រិតនិងមួយទៀតគឺរៀបចំឱ្យបានល្អ សម្រាប់មហាសន្និបាតបក្សនៅគ្រប់កម្រិតឆ្ពោះទៅកាន់មហាសន្និបាតជាតិលើកទី១៤ - ទិដ្ឋភាពសំខាន់ៗដើម្បីនាំទីក្រុងហាណូយឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព រក្សាឋានៈជា “ក្បាលម៉ាស៊ីន” គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងមូល៕