• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  (រូបថត៖ VNA)

ដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងនៅថ្ងៃទី ៥ ខែកុម្ភៈ គឺតបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត។

អមដំណើរលោកអគ្គលេខាបក្ស តូ ឡឹម មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ   ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក ឡេ មិញ ហឹង។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឆ្នាំ ២០២៦ និងក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខានៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (អាណត្តិទី ១៤) ហើយលោកក៏ជាភ្ញៀវកិត្តិយសដំបូងគេដែលត្រូវបាន បក្ស រដ្ឋ និងប្រជាជន ឡាវទទួលស្វាគមន៍ បន្ទាប់ពីមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។

ជាមួយនឹងអត្ថន័យប្រវត្តិសាស្ត្រ និងសារៈសំខាន់ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក តូ ឡឹម ទៅកាន់ឡាវ បានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក្នុងការពង្រឹងនិងពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC

បង្កើនការត្រួតពិនិត្យ ជំរុញ និងប្តេជ្ញាចិត្តដកកាតលឿង EC

នាថ្ងៃទី១៦ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី ហូ ក្វឹកឌុង បានដឹកនាំកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការជាតិ​ដឹកនាំការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទបញ្ញាត្តិ (IUU)។

Top