• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោក តូ ឡឹម៖ វៀតណាមមិនអាចឈរនៅក្រៅនិន្នាការសកលនៃការផ្លាស់ប្តូរថ្មីវិស័យអប់រំឡើយ

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាគ្រូបង្រៀនវៀតណាម (២០ វិច្ឆិកា ១៩៨២ - ២០ វិច្ឆិកា ២០២៤) លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងវិស័យអប់រំ។
អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

នៅក្នុងជំនួបនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា ក្នុងដំណើរការបដិវត្តន៍ បក្សនិងរដ្ឋតែងតែអះអាងថា ការអប់រំនិងការបណ្តុះបណ្តាលគឺជាគោលនយោបាយជាតិកំពូលជាអនាគត់របស់ប្រទេសជាតិ។ តាមនោះ បក្សនិងរដ្ឋតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេស មានគោលការណ៍ណែនាំ និងគោលនយោបាយជាច្រើនក្នុងការវិនិយោគលើវិស័យអប់រំ ដោយកំណត់ថា ជាការវិនិយោគក្នុងការអភិវឌ្ឍវិស័យអប់រំ និងជាអាទិភាពនាំមុខ។ បើតាមលោកអគ្គលេខាបក្ស  វិស័យអប់រំត្រូវមានការផ្លាស់ប្តូរថ្មីនូវខ្លឹមសារអប់រំនិងវិធីសាស្រ្តអប់រំឱ្យបានខ្លាំងក្លា ក្នុងទិសដៅសម្រួល ទំនើបកម្ម និងការអនុវត្តជាក់ស្តែង បង្កើនចំណេះដឹង ជំនាញនិងគុណភាពអ្នកសិក្សា បង្កើនការអនុវត្ត និងប្រើប្រាស់ចំណេះដឹងចូលក្នុងស្ថានភាពជាក់ស្តែង។

ដោយលើកឡើងពីការងារដែលត្រូវធ្វើភ្លាមៗ លោកអគ្គលេខាបក្សបានស្នើឱ្យអនុវត្តភ្លាមៗ នូវដំណោះស្រាយ  ដើម្បីលុបបំបាត់អនក្ខរភាពទាំងស្រុង ជាពិសេសនៅតំបន់ដាច់ស្រយាល និងក្នុងចំណោមជនជាតិភាគតិច  ដោយធានាថា ការចំណាយថវិការដ្ឋលើវិស័យអប់រំមានយ៉ាងហោចណាស់ ២០% នៃការចំណាយថវិការដ្ឋសរុប។ ជាមួយគ្នានោះត្រូវមានយន្តការ និងគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញធនធានក្រៅរដ្ឋ មកបណ្តាក់ទុនក្នុងការអភិវឌ្ឍវិស័យអប់រំ និងបណ្តុះបណ្តាល។ អគ្គលេខាបក្ស លោក តូ ឡឹមបានមានប្រសាសន៍ថា៖ ត្រូវផ្តោតលើការកសាងក្រុមគ្រូបង្រៀនប្រកបដោយគុណធម៌ និងទេពកោសល្យ ជាអ្នកមានចំណង់ចំណូលចិត្ត   មានការជក់ចិត្ត មានជំនាញនិងចំណេះដឹង ជាពិសេសមានសមត្ថភាពក្នុងការបង្រៀន ភាពខ្នះខ្នែងក្នុងការសិក្សានិងការច្នៃប្រឌិត។ ម្យ៉ាងវិញទៀត ត្រូវមានដំណោះស្រាយ លោតផ្លោះ  ដើម្បីអភិវឌ្ឍន៍ក្រុមអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឈានមុខគេ ដែលធ្វើការនៅក្នុងវិស័យអប់រំផង ហើយក្នុងពេលតែមួយ បានរួមចំណែកវិស័យផ្សេងៗទៀតផងដែរ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងប្រេស៊ីល ស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមម៉ោងក្នុងស្រុក នៅទីក្រុង Rio de Janeiro វៀតណាម និងប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មីញ ជីញនិងប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva។

Top