• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

តបតាមការអញ្ជើញរបស់អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ នៅថ្ងៃទី៥ ខែកុម្ភៈ។

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរអញ្ជើញជួបពិភាក្សា (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស លោក តូ ឡឹម  បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

នៅក្នុងជំនួបពិភាក្សានោះ អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់ថា៖  “ដំណើរទស្សនកិច្ចជាន់ខ្ពស់នេះគឺជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការផ្លាស់ប្តូរទស្សនៈលើទិសដៅសំខាន់ៗក្នុងទំនាក់ទំនង រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងដើម្បីឯកភាពលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅអនុវត្តន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត របស់មហាសន្និ បាតនីមួយៗ ក្នុងអាណត្តិថ្មី។ បក្សកុម្មុយនិស្តវៀតណាមតែងតែចាត់ទុកភាពជោគជ័យរបស់បក្ស រដ្ឋ និងប្រជាជនឡាវ ជាសេចក្តីរីករាយរួម ហើយតែងតែជឿជាក់យ៉ាងខ្លាំង ចំពោះបុព្វហេតុនៃការកសាង និងអភិវឌ្ឍប្រទេសឡាវ។ យើងត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្ត ភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាង វៀតណាមនិងឡាវ ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លែបាន ជាក្រិតក្រមនៃការអភិវឌ្ឍ និងជាកត្តាធានានូវជ័យជម្នះនៃបុព្វហេតុបដិវត្តន៍នៃប្រទេសយើងនាពេលបច្ចុប្បន្ននិងនាពេលអនាគត”។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត បានវាយតម្លៃខ្ពស់ចំពោះការដែលលោកអគ្គលេខាបក្សតូ ឡឹមបានជ្រើសរើសឡាវជាប្រទេសដំបូងសម្រាប់ទស្សនកិច្ចក្នុងនាមជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤ ព្រមទាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវនេះរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម គឺមានសារៈសំខាន់ជាពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដោយសារ អមដំណើរគណៈប្រតិភូរួមមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ផងដែរ។  

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានសម្តែងការរីករាយចំពោះការអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាព ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវក្នុងរយៈពេលថ្មីៗនេះ; ដោយសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះមិនត្រឹមតែរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ទៀតផង។  ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ទន្ទឹមនឹងលទ្ធផលវិជ្ជមានដែលសម្រេចបាន ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរនឹងបន្តធ្វើការផ្លាស់ប្តូរវិធីសាស្រ្តសហប្រតិបត្តិការ កែលម្អគុណភាព និងប្រសិទ្ធភាពក្នុងទិសដៅជាក់ស្តែងជាង; ភ្ជាប់យ៉ាងជិតស្និទ្ធនូវចក្ខុវិស័យយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង ព្រមទាំងបង្កើនការសម្របសម្រួលយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរស៊ីជម្រៅលើស្ថានភាព សកល និងតំបន់ និងបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរ ការពិគ្រោះយោបល់ និងការសម្របសម្រួលនៅក្នុងវេទិកាពហុភាគី ពង្រឹងសាមគ្គីភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។

នៅពេលបញ្ចប់កិច្ចពិភាក្សា លោកអគ្គលេខាបក្ស តូ ឡឹមនិងលោកអគ្គលេខាបក្ស  ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ រវាងក្រសួង វិស័យ មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងវិស័យអប់រំ យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; បន្តបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងកម្លាំងចលករថ្មី ដោយធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងយុទ្ធសាស្ត្រក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែច្បាស់លាស់៕

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top