ព័ត៌មាន
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសវនាការ ជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev
នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ អគ្គលេខាគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី ប្រធានគណៈបក្សប្រទេសរុស្ស៊ីឯកភាព លោក Dmitry Medvedev។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីសហព័ន្ធរុស្ស៊ី
លោក Dmitry Medvedev (រូបថត៖ TTXVN)
នៅទីនេះ នាយករដ្ឋមន្រ្តីលោក Dmitry Medvedev បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខា លោក Nguyen Phu Trong នៅសហព័ន្ធរុស្ស៊ី ជាឱកាសដើម្បីភាគីទាំងពីរធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយផងដែរ។
ស្ដីពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជានិច្ចកាលដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងប្ដេជ្ញាអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគឲ្យបានខ្លាំងក្លាថែមទៀត។
ភាគីទាំងពីរបានឯកភាពលើការជំរុញការអនុវត្តវិធានការនានាដើម្បីបង្កភាពងាយស្រួលសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប។ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev ក៏បានបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៊ីកំពុងតាក់តែងសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីពលករមានការចាត់តាំងនិងលក្ខខ័ណ្ឌធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីបង្កភាពងាយស្រួលជំរុញការជួបប្រាស្រ័យរវាងប្រជាជននៃភាគីទាំងពីរ និងអភិវឌ្ឍន៍វិស័យទេសចរណ៍។
ចំពោះកិច្ចសហប្រតិបតិ្តការរវាងបក្សទាំងពីរ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ចាំបាច់ត្រូវជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូ ការពិគ្រោះយោបល់ស្ដីពីបញ្ហាសំខាន់ៗដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា សំដៅរួមវិភាគទានយ៉ាងខ្លាំងក្លាថែមទៀតទៅក្នុងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម រុស្ស៊ី។
មុននោះ បន្ទាប់ពីទៅកាន់រដ្ឋធានីម៉ូស្គូ អគ្គលេខាលោក Nguyen Phu Trong បានទៅដាក់កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីអនាមិក ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងការតស៊ូការពារមាតុភូមិដ៏មហិមារ ហើយទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធនៅវិមានសពលោក Vladimir Ilyich Lenin ដែលជាមេដឹកនាំនៃវណ្ណៈអធននិងចលនាកម្មករពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម