• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី

នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាកិច្ចសហប្រតិបត្តិការហាឡាល់ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់... ពីនោះ រួមចំណែកបង្កើតសន្ទុះថ្មីដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ូ ហ្វឿងលី ចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី។ (រូបថត៖ VOV)

 

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ នៅព្រឹកថ្ងៃទី ២១ វិច្ឆិកា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ូ ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។

ដោយសង្កត់ធ្ងន់លើអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាបក្ស តូ ឡឹម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានមានប្រសាសន៍​ថា៖

“ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅប្រទេសម៉ាឡេស៊ី មានអត្ថន័យដ៏សំខាន់ពិសេស ក្នុងការជំរុញចំណងសាមគ្គីភាពរវាងបណ្ដាប្រទេសអាស៊ាន ព្រមទាំងបង្ហាញពីគោលនយោបាយការបរទេសដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺគោរពទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី ជាមួយគោលបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់រវាងប្រទេសទាំងពីរ និងឆ្ពោះទៅរកកម្ពស់ថ្មី។ ដំណើរទស្សនកិច្ចលើកនេះក៏ជាសញ្ញាសម្គាល់ថ្មី ដែលរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនយោបាយ និងបំពេញបន្ថែមកម្លាំងចលករដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលឆ្នាំទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ”។

ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងពិភាក្សាអំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលផ្សេងទៀត ដូចជាកិច្ចសហប្រតិបត្តិការហាឡាល់ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់... ពីនោះ រួមចំណែកបង្កើតសន្ទុះថ្មីដើម្បីទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top