• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួបសន្ទនាការងារតាមទូរស័ព្ទ

នាយប់ថ្ងៃទី ២ ខែកក្កដា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បាន​ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីទំនាក់ទំនងវៀតណាម-អាមេរិក និងការចរចាអំពីពន្ធបដិការរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ (រូបថត៖ Thong Nhat/TTXVN)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្វាគមន៍គណៈប្រតិភូចរចារនៃប្រទេសទាំងពីរដែលបានឯកភាព​លើ​សេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិកស្តីពី ក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​បដិការ យុត្តិធម៌ និងតុល្យភាព។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន វាយតម្លៃខ្ពស់ចំពោះការសន្យារបស់វៀតណាមក្នុងការផ្តល់សិទ្ធិជ្រៀតចូលទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងរថយន្តដែលមានម៉ាស៊ីនធំផងដែរ។ លោកបានអះអាងថា អាមេរិកនឹងកាត់បន្ថយពន្ធបដិការគួរឲ្យកត់សម្គាល់ សម្រាប់ ទំនិញនាំចេញជាច្រើនរបស់វៀតណាម ហើយនឹងបន្តសហប្រតិបត្តិការជាមួយ វៀតណាមក្នុងការដោះស្រាយការជំពាក់ជំពិនដែលប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេស​លើវិស័យអាទិភាពរបស់ភាគីទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យភាគីអាមេរិក​ឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និង ដកការរឹតត្បិតការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បាន ពិភាក្សាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយក្នុងប៉ុន្មានឆ្នាំខាងមុខផងដែរ។ មេដឹកនាំទាំងពីរបាន ឯកភាពលើការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ ជាន់ថ្នាក់ ព្រមទាំងជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យគន្លឹះនិងរបកគំហើញនានា ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

កិច្ច​ការបរទេសរបស់រដ្ឋ​​សភាត្រូវ​អនុវត្ត​ន៍ដោយសមកាលកម្មជាមួយនឹងកិច្ច​ការបរទេសរបស់បក្ស ការទូតរបស់​រដ្ឋ និងការទូតប្រជាជន

លោកប្រធាន​រដ្ឋសភា ត្រិន ថាញ់មិន បានស្នើឲ្យស្ថាប័ននានា​ ជ្រួតជ្រាប​ឲ្យបានត្រឹមត្រូវអំពីសារៈសំខាន់នៃកិច្ចការបរទេសរបស់រដ្ឋសភានៅក្នុងកិច្ចការបរទេសគ្រប់ជ្រុងជ្រោយនិងទំនើបរបស់ប្រទេស​ជាតិ​។

Top