• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការ អ.ស.ប. ៖ «គ្មានការបោះជំហានលោតផ្លេះណាមួយក្នុងការចរចារឯកភាពកោះស៊ីបនៅឡើយ»


អគ្គលេខាធិការ អ.ស.ប. ៖ «គ្មានការបោះជំហានលោតផ្លេះណាមួយ
ក្នុងការចរចារឯកភាពកោះស៊ីបនៅឡើយ» (VNA)

នាថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៧ ថ្លែងមតិបន្ទាប់ពីការចរចារថ្ងៃទី ៤ ស្តីពីការឯកភាពកោះស៊ីប អគ្គលេខាធិការថ្មី​ អ.ស.ប. លោក Antonio Guterres បានសង្កត់ធ្ងន់ថា៖ មិនអាចរងចាំវិធានការដោះស្រាយភ្លាមមួយរំពេចសំរាប់បញ្ហាស្មុគស្មាញនេះទេ។ លោកបានឲ្យដឹងថា៖ ភាគីនានាកំពុងស្វែងរកវិធានការរាំងមាំនិងចីរភាពមួយហើយនឹងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តទទួលឲ្យបានកិច្ចព្រមព្រៀងនេះក្នុងការចរចារបច្ចុប្បន្ន។ លោក Guterres ក៏បានផ្តោតទៅលើលទ្ធភាពពន្យាពេលដំណើរការចរចារ។ មុននោះ ថ្លែងមតិមុនដំណើរទស្សនកិច្ចនៅទីក្រុង Geneva ស្វីសដើម្បីចូលរួមការចរចារ អ្នកប្រមុខរដ្ឋអំណាចតំបន់កោះស៊ីបខាងជើង លោក Mustafa Akinci បានប្រកាសនឹងបន្តច្បាមជាប់ផ្លូវមាម៌ារបស់ខ្លួន ប្រសិនបើការចរចារទទួលបរាជ័យ។ ក្នុងពេលនោះ ថ្លែងមតិនៅទីក្រុង Geneva រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បានរំលឹកអំពីរូបសណ្ឋានសហប្រតិបត្តិការថ្មីលើកោះស៊ីបដែលត្រូវបានកសាងដោយឈរលើគោលការណ៍រដ្ឋទាំងពីរគមន៍យន្តការរួមស្តីពីតំបន់​ចំនួន ២ សហគ្រាមចំនួន ២ និង សមភាពខាងនយោបាយ។ ប្រសិនបើភាគីនានាទទួលបានកិច្ចព្រមព្រៀងការបោះឆ្នោតឯកភាពកោះស៊ីបអាចនឹងប្រព្រឹត្តទៅនាពាក់កណ្ដាល ឆ្នាំ២០១៧៕ 

តាម VOV5- វិទ្យុសម្លេង​វៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top