• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការរដ្ឋសភាលោក Bui Van Cuong អញ្ជើញទទួល​ជួប​អគ្គលេខាធិការ​សភាជាន់ទាប់ថៃ សភាជាន់ទាបឥណ្ឌូណេស៊ី និងរដ្ឋសភាឡាវ

ក្នុងជំនួបទ្វេភាគីទាំងនេះ ភាគីទាំងពីរសុទ្ធតែបានឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតនាពេលខាងមុខ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាមជាមួយប្រទេសទាំង ៣ ដូចដែលបានពោលខាងលើ។
អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Bui Van Cuong បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយអគ្គលេខាធិការនៃ សភាជាន់ទាប់ថៃ

នៅខាងក្រៅមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-44) ដែលបានរៀបចំឡើងនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី នារសៀលម្សិលមិញ (ថ្ងៃទី ៦ សីហា) អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Bui Van Cuong បានអញ្ជើញជួបសន្ទនាទ្វេភាគីជាមួយអគ្គលេខាធិការនៃ សភាជាន់ទាប់ថៃ សភាជាន់ទាបឥណ្ឌូណេស៊ី និងរដ្ឋសភាឡាវ។

ក្នុងជំនួបទ្វេភាគីទាំងនេះ ភាគីទាំងពីរសុទ្ធតែបានឯកភាពគ្នាបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ ផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិថែមទៀតនាពេលខាងមុខ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាមជាមួយប្រទេសទាំង ៣ ដូចដែលបានពោលខាងលើ។

អគ្គលេខាធិការរដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Bui Van Cuong និងអគ្គលេខាធិការសភាជាន់ទាបថៃលោកស្រី Pornpith Phetchareon បានឯកភាពគ្នាថា ខុទ្ទកាល័យរដ្ឋសភាវៀតណាម លេខាធិការដ្ឋានរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានសភាជាន់ទាបថៃ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយគួសសញ្ញាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគី

ក្នុងជំនួបជាមួយអគ្គលេខាធិការសភាជាន់ទាបឥណ្ឌូណេស៊ីលោក Indra Iskandar អគ្គលេខាធិការរដ្ឋសភាវៀតណាម លោក Bui Van Cuong បានឯកភាពចំពោះសំណើរបស់អគ្គលេខាធិការសភាជាន់ទាបឥណ្ឌូណេស៊ីស្ដីពីការដែលលេខាធិការដ្ឋានរដ្ឋសភាវៀតណាម និងលេខាធិការដ្ឋានសភាជានទាបឥណ្ឌូណេស៊ីចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

តាមផែនការ នាខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលរដ្ឋសភានៃប្រទេសទាំង៣ វៀតណាម ឡាវ និងកម្ពុជា នឹងប្រព្រឹត្តទៅជាលើកដំបូង ដោយមានការចូលរួមរបស់ប្រធានរដ្ឋសភានៃប្រទេសទាំង៣ នៅទីក្រុងវៀងចន្ទន៍ (ឡាវ)។ លោកអគ្គលេខារដ្ឋសភាវៀតណាម Bui Van Cuong និងអគ្គលេខាធិការរដ្ឋសភាឡាវលោក Pingkham Lasasimma បានឯកភាពគ្នា សម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត

នាថ្ងៃទី ១ ខែធ្នូ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

Top