• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការរង អ.ស.ប វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់នគរបាលប្រជាជនវៀតណាម

នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥)។
ឯកអគ្គរដ្ឋទូត លោក Do Hung Viet និងភ្ញៀវកិត្តិយស (រូបថត៖ Thanh Tuan/TTXVN)

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ដោយមានការចូលរួមពីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ Atul Khare ទីប្រឹក្សាប៉ូលិសអង្គការសហប្រជាជាតិ Faisal Shahkar ទីប្រឹក្សាយោធាស្តីទីអង្គការសហប្រជាជាតិ Cheryl Pearce រួមជាមួយឯកអគ្គរដ្ឋទូត ទីប្រឹក្សាប៉ូលិស ទីប្រឹក្សាយោធា Perce របស់អង្គការសហប្រជាជាតិ។ ក្នុងសុន្ទរកថាអបអរសាទរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul Khare និងទីប្រឹក្សាប៉ូលិស អ.ស.ប លោក Faisal Shahkar បានសម្តែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃប្រកបដោយមោទនភាពរបស់កងកម្លាំងនគរបាលប្រជាជនវៀត ណាមក្នុងរយៈពេល ៨ ទសវត្សរ៍កន្លងមក ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពសង្គម ដោយហេតុនេះ បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ថ្នាក់ដឹកនាំ អ.ស.ប បានសង្កត់ធ្ងន់លើការចូលរួម និងការរួមចំណែក វិជ្ជាជីវៈ និងវិន័យខ្ពស់របស់កងកម្លាំងវៀតណាម រួមទាំងកម្មាភិបាលនគរបាលប្រជាជនក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកពង្រឹងសន្តិភាព និងសន្តិសុខអន្តរជាតិ ផ្សព្វផ្សាយតម្លៃស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងពហុភាគីនិយម៕

វៀតណាមបញ្ជូននាយទាហាននគរបាលប្រជាជនដើមដំបូងទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិនៅឆ្នាំ២០២២។ កម្មាភិបាល និងយុទ្ធជនជាង២០នាក់បានបំពេញភារកិច្ចនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង អាប៊ីយ (តំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង) និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ជាពិសេស កម្មាភិបាលស្ត្រី និងយោធិនមានចំនួនជាង ៣០% នៃចំនួននាយទាហាននគរបាលប្រជាជនសរុបដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មរក្សាសន្តិភាព អះអាងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្តរបៀបវារៈ “ស្ត្រី សន្តិភាព និងសន្តិសុខ” របស់អង្គការសហប្រជាជាតិ។ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

លោកប្រធានរដ្ឋសភាអញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងហូជីមិញ

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីក្រុង ហូជីមិញ ប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន បានអញ្ជើញដាក់ផ្កា និងអុជធូប នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស ជិន ភូ...។

Top