• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន តាមប្រព័ន្ធវីដេអូ

នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានជួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធវីដេអូ។
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជន តាមប្រព័ន្ធវីដេអូ។ រូបថត៖ VNA

ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី ៧ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយទទួលបាន១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong  ក៏បាន​វាយ​តំលៃខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ក្រោម​ការ​ដឹក​នាំរបស់​ សម្តេច​តេជោ​ ហើយជឿ​ជាក់​ថា កម្ពុជា​នឹង​បន្តទទួល​បាន​ជ័យ​ជម្នះ​ថ្មីៗ ថែមទៀត ក្រោម​ការ​ដឹក​នាំ​របស់​គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល​ថ្មីដែល​នឹង​ដឹកនាំ​ដោយ​ឯកឧត្តមបណ្ឌិត​ ហ៊ុន​ ម៉ាណែត។ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong  ក៏បាន​សម្តែង​នូវ​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹងនូវ​ដំណើរ​កសាង​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំងប្តេជ្ញា​រួម​គ្នា​រក្សា ពូនជ្រុំនិង​បន្តទំនាក់ទំនងដ៏ល្អប្រសើររវាង​គណបក្ស រដ្ឋាភិបាលនិ​ងប្រជាជន​នៃប្រទាំងពីរ។

អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong  ក្នុង​ជំនួប​នេះ។ រូបថត៖ VNA

សម្តេចតេជោប្រធាន​គណបក្ស បាន​ថ្លែង​អំណរគុណយ៉ាង​ជ្រាល​ជ្រៅ​បំផុតចំពោះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong  ដែល​បាន​ផ្ញើ​លិខិតអបអរសាទរ​និង​ជូន​ពរ​តាម​ទូរស័ព្ទ ចំពោះសម្តេចតេជោនិង​គណបក្សប្រជាជន​កម្ពុជា ដែល​បាន​ទទួល​ជ័យ​ជម្នះក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ ដែល​ជាសក្ខីភាពនៃសាមគ្គីភាពនិង​ភារតភាពដ៏រឹងមាំនិង​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង​ជ្រាយនិង​យូរអង្វែង​រវាងប្រទេសទាំងពីរ៕

កាសែតរូបភាពវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top