• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang

អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាម និងចិនគឺជាប្រទេសជិតខាងទាំងពីរដ៏ជិតស្និទ្ធិ មានទំនាក់ទំនងមិត្តភាពយ៉ាងយូរអង្វែង ហើយមានចំណុចស្រដៀងគ្នាជាច្រើនអំពីរបបនយោបាយ និងមាគ៌ាអភិវឌ្ឍន៍។
  អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang  

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវការនៅចិន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានៅ ទីក្រុងប៉េកាំង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ។

អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាម និងចិនគឺជាប្រទេសជិតខាងទាំងពីរដ៏ជិតស្និទ្ធិ មានទំនាក់ទំនងមិត្តភាពយ៉ាងយូរអង្វែង ហើយមានចំណុចស្រដៀងគ្នាជាច្រើនអំពីរបបនយោបាយ និងមាគ៌ាអភិវឌ្ឍន៍។ វៀតណាមគោរព ហើយជានិច្ចកាលផ្ដល់អាទិភាពចម្បងដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ព្រមទាំងប្រកាន់ខ្ជាប់គោលនយោបាយ "ចិនតែមួយ" ដោយឥតងាករេ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថា ចិនគោរពការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោកអគ្គលេខាបក្ស លោក Nguyen Phu Trong ជាប្រមុខនោះ  បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម រាល់គោលដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនៃបក្សទាំងពីរ ប្រទេសទាំងពីរ និងក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន គឺចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រក្សាការផ្លាស់ប្តូរ ជំនួបជាន់ខ្ពស់ បង្កើនទំនុកចិត្តនយោបាយ ស្តារការអភិវឌ្ឍន៍ឡើងវិញ  ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើតមូលដ្ឋានសម្ភារៈ និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរ សម្របសម្រួលគ្នានាំទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងស្ថិរភាព និងចីរភាព។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការធានាការថែរក្សាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់សម្របសម្រួលគ្នាទាញយកផលប្រយោជន៍ពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បង្កើនការតភ្ជាប់ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ រួមចំណែកស្តារការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការសម្របសម្រួលគ្នានៅតាមវេទិកាពហុភាគី តំបន់ និងអន្តរជាតិ ក៏ដូចជារួមគ្នាខិតខំប្រឹងប្រែងថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top