• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឡាវ-វៀតណាម-កម្ពុជា លើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ តុលាការកំពូលនៃប្រទេសទាំងបី ឡាវ-វៀតណាម-កម្ពុជា បានបើកកិច្ចប្រជុំលើកទី៦ នៃតុលាការខេត្តជាប់ព្រំដែន ស្តីពីការទប់ស្កាត់ ការប្រយុទ្ធ ការតស៊ូ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកខាងផ្លូវច្បាប់រវាងប្រទេសទាំងបី។
  ថ្នាក់ដឹកនាំស្ថាប័នតុលាការចំនួន ៣ នៃប្រទេសវៀតណាម ឡាវ និងកម្ពុជា និងឧបនាយករដ្ឋមន្ត្រីឡាវ លោក Kikeo Khaykhamphithoun ក្នុងពិធីបើកកិច្ចប្រជុំ (រូបថត៖ TTXVN)  

គណៈប្រតិភូតុលាការកំពូល នៃប្រទេសទាំងបីបានពិភាក្សាលើប្រធានបទដូចជា៖ របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី ៥ ឆ្នាំ ២០១៨ ដល់បច្ចុប្បន្ននៃប្រព័ន្ធតុលាការរបស់ប្រទេសទាំងបីនិយាយរួម និងតុលាការនៃខេត្តជាប់ព្រំដែន ជាពិសេសការជួយគ្នាទៅវិញទៅមកលើវិស័យច្បាប់; លើកកំពស់គុណភាពនៃការបង្ការ ប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងជំនួយផ្លូវច្បាប់ទៅវិញទៅមក។ សន្និសីទនេះ គឺជាឱកាសមួយសម្រាប់តុលាការនៃប្រទេសទាំងបី ជាពិសេសតុលាការខេត្តជាប់ព្រំដែន វាយតម្លៃសមិទ្ធិផល ការលំបាកមួយចំនួន ព្រមទាំងពិភាក្សាអំពីវិធី និងវិធានការដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ សន្និសីទនេះក៏ជាឱកាសមួយសម្រាប់តុលាការនៃប្រទេសទាំងបីក្នុងការពង្រឹងការផ្លាស់ប្តូរ និងរឹតចំណងសាមគ្គីភាព និងមិត្តភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top