• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ហូលីវូដជ្រើសរើស Cat Ba ជាកន្លែងសម្រាប់គម្រោងភាពយន្តថ្មី

នាថ្ងៃទី ១០ ខែមីនា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានជួបធ្វើការជាមួយគណៈប្រតិភូអ្នកដឹកនាំភាពយន្តហូលីវូដ ដឹកនាំដោយលោកស្រី Rose Lam នាយកផលិតកម្មសកលនៃ Riot Studios (មានទីស្នាក់ការនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក) ដើម្បីទស្សនា និងស្ទាបស្ទង់មើលទីតាំងថតភាពយន្តនៅវៀតណាម។

នៅទីនេះ អ្នកស្រី Rose Lam បានឲ្យដឹងថា ក្រុមហ៊ុនកំពុងរៀបចំគម្រោងភាពយន្តថ្មីមួយ។ បន្ទាប់ពីការស្ទាបស្ទង់ទីតាំងនៅវៀតណាម ក្រុមការងារបានរកឃើញថាប្រជុំកោះ Cat Ba (Hai Phong) គឺជាទីតាំងដ៏សមស្រប និងមានលទ្ធភាពបំផុតក្នុងការផលិតខ្សែភាពយន្ត។ គម្រោងភាពយន្តនេះក៏ត្រូវបានរំពឹងថានឹងរួមចំណែកផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានប្រសាសន៍ថា៖ “យើងបានសហការយ៉ាងជិតស្និទ្ធដើម្បីទាក់ទាញមិនត្រឹមតែគម្រោងភាពយន្តនេះប៉ុណ្ណោះទេ ថែមទាំងគម្រោងភាពយន្តជាច្រើនទៀត ក្នុងគោលបំណងទាក់ទាញប្រទេសនានាក្នុងពិភពលោក មកវៀតណាម ដើម្បីឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលភាពយន្តពិភពលោក ជំរុញភ្ញៀវទេសចរ សម្រេចបានគោលដៅបង្កើនទេសចរណ៍”។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមការងារភាពយន្តបានបង្ហាញពីគំនិត និងផែនការសម្រាប់ការផលិតភាពយន្តនៅ Cat Ba ហើយភាគីទាំងពីរមានការពិភាក្សាដោយផ្ទាល់ និងជាក់ស្តែងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top