នៅទីនេះ អ្នកស្រី Rose Lam បានឲ្យដឹងថា ក្រុមហ៊ុនកំពុងរៀបចំគម្រោងភាពយន្តថ្មីមួយ។ បន្ទាប់ពីការស្ទាបស្ទង់ទីតាំងនៅវៀតណាម ក្រុមការងារបានរកឃើញថាប្រជុំកោះ Cat Ba (Hai Phong) គឺជាទីតាំងដ៏សមស្រប និងមានលទ្ធភាពបំផុតក្នុងការផលិតខ្សែភាពយន្ត។ គម្រោងភាពយន្តនេះក៏ត្រូវបានរំពឹងថានឹងរួមចំណែកផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានមានប្រសាសន៍ថា៖ “យើងបានសហការយ៉ាងជិតស្និទ្ធដើម្បីទាក់ទាញមិនត្រឹមតែគម្រោងភាពយន្តនេះប៉ុណ្ណោះទេ ថែមទាំងគម្រោងភាពយន្តជាច្រើនទៀត ក្នុងគោលបំណងទាក់ទាញប្រទេសនានាក្នុងពិភពលោក មកវៀតណាម ដើម្បីឱ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលភាពយន្តពិភពលោក ជំរុញភ្ញៀវទេសចរ សម្រេចបានគោលដៅបង្កើនទេសចរណ៍”។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមការងារភាពយន្តបានបង្ហាញពីគំនិត និងផែនការសម្រាប់ការផលិតភាពយន្តនៅ Cat Ba ហើយភាគីទាំងពីរមានការពិភាក្សាដោយផ្ទាល់ និងជាក់ស្តែងផងដែរ៕