• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្វែងរកដំណោះស្រាយដើម្បីកែលម្អចំណាត់ថ្នាក់របស់វៀតណាមនៅក្នុងសន្ទស្សន៍នវានុវត្តន៍សកល

យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២៣ ដែលបានប្រកាសដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកាលពីថ្ងៃទី ២៧ ខែកញ្ញា វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤៦ ក្នុងចំណោមប្រទេសនិងខឿនសេដ្ឋ កិច្ចទាំង ១៣២ ពោលគឺកើនឡើងចំនួន ២ កាំបើធៀបនឹងឆ្នាំមុន។
ផលិតផល និងសេវាកម្មរបស់សហគ្រាសចាប់ផ្ដើមអាជីវកម្មក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា។ (រូបភាព៖ Huyen Trang/TTXVN)
នារសៀលថ្ងៃទី ១០ តុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ឧទ្ទេសនាមអំពីសន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២៣ និងលទ្ធផលរបស់វៀត ណាម។ សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងទម្រង់ផ្ទាល់និងតាមប្រព័ន្ធវីដេអូ តភ្ជាប់ នៅទីស្នាក់ការអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (ទីក្រុងហ្សឺណែវ ប្រទេសស្វីស) និងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក)។ យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២៣ ដែលបានប្រកាសដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកកាលពីថ្ងៃទី ២៧ ខែកញ្ញា វៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៤៦ ក្នុងចំណោមប្រទេសនិងខឿនសេដ្ឋ កិច្ចទាំង ១៣២ ពោលគឺកើនឡើងចំនួន ២ កាំបើធៀបនឹងឆ្នាំមុន។ វៀតណាមក៏ត្រូវបានវាយតម្លៃថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំណូលកម្រិតមធ្យម ទាំង៧ដែលទទួលបានវឌ្ឍនភាពនវានុវត្តន៍ច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ កន្លងមកនេះផងដែរ។
ថ្លែងក្នុងសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លោក Bui The Duy បានសង្កត់ធ្ងន់ថា ដើម្បីអភិវឌ្ឍន៍ នវានុវត្តន៍ ចាំបាច់ត្រូវមានការវិនិយោគរួម គ្នាពីគ្រប់ភាគី។ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា ដោយមានការគាំទ្រពីអ្នកជំនាញមក ពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្រសួងនឹងធ្វើការជាមួយអង្គភាពនានា ដើម្បីវាយ តម្លៃពីកម្រិតនវានុវត្តន៍។ ពីនោះ បង្កើតក្រមឧបករណ៍វាយតំលៃនវានុវត្តន៍ រួមចំណែក លើកកំពសស់ចំណាត់ថ្នាក់របស់វៀតណាមក្នុងសន្ទស្សន៍នវានុវត្តន៍សកល។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ លទ្ធផលរបស់វៀតណាមក្នុង សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៣ គឺគួរឲ្យកត់សម្គាល់ណាស់ ប៉ុន្តែក៏ដាក់ចេញបញ្ហា ប្រឈមដ៏ធំសម្រាប់វៀតណាមនាពេលខាងមុខដែរ។ លោកស្រីឯកអគ្គរដ្ឋទូតបាន អះអាងថា បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមអមអង្គការសហប្រជាជាតិជានិច្ចកាល រួមដំណើរគាំទ្រ តភ្ជាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយអង្គការកម្ម សិទ្ធិបញ្ញាពិភពលោក និងអង្គការពាក់ព័ន្ធក្នុងវិស័យនវានុវត្តន៍ ផ្ទេរបច្ចេកវិទ្យាទៅក្នុង ការអភិវឌ្ឍផលិតផល និងសេវាកម្ម រួមចំណែកទៅក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរ ភាពរបស់វៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top