• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្រុះចិត្តគំនិតអនុវត្តន៍ដំណោះស្រាយនានាដើម្បីមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គោលដៅភាពស៊ាំសហគមន៍

នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខា ភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។
 

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh។
 


វៀតណាមកំពុងខិតខំប្រឹងប្រែងអនុវត្តន៍ដំណោះស្រាយនានាដើម្បីផ្ទេរប្រគល់បច្ចេកវិទ្យា ស្រាវជ្រាវ ផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ សំដៅសម្រេចបាន ភាពស៊ាំសហ គមន៍។ រដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ អង្គភាពនិងសហគ្រាសកំពុងស្រុះចិត្តគំនិតឆ្ពោះ ទៅរកគោលដៅនេះ។

នាបច្ចុប្បន្ន ការស្រាវជ្រាវ សាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax ដែលបានស្រាវ ជ្រាវ អភិវឌ្ឍន៍ដោយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ-ឱសថសាស្ត្រ Nanogen និងវ៉ាក់សាំង COVIVAC របស់វិទ្យាស្ថានវ៉ាក់សាំងនិងផលិតផលវេជ្ជសាស្ត្រ (IVAC) ចំណុះក្រសួងសុខាភិបាល កំពុងច្បាមជាប់ដំណើរការ។ ទន្ទឹមនឹងនោះ ការផ្ទេរប្រគល់ បច្ចេកវិទ្យាវ៉ាក់សាំងពីបរទេសដើម្បីផលិតក្នុងប្រទេស ក៏កំពុងត្រូវបានអនុវត្តន៍យ៉ាង ប្រញាប់ប្រញាល់ផងដែរ។

នៅជំនួបធ្វើការជាមួយក្រសួងសុខាភិបាល ក្រុមប្រឹក្សាសីលធម៌ជាតិក្នុងការ ស្រាវជ្រាវជីវសាស្ត្រ អ្នកវិទ្យាសាស្ត្រ តំណាងមូលដ្ឋានស្រាវជ្រាវ អង្គភាពនិងសហ គ្រាសនានាកាលពីថ្ងៃទី១២ ខែសីហា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បាន សង្កត់ធ្ងន់ថា ត្រូវវាយតម្លៃដោយស្មើរភាពចំពោះវ៉ាក់សាំងគ្រប់ប្រភេទ ហើយ “ប្រភេទ វ៉ាក់សាំងល្អបំផុតគឺជាវ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាប័ណ្ណ ត្រូវបានចាក់យ៉ាងឆាប់ បំផុត និងទាន់ពេលវេលាបំផុត”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖ “កិច្ចសហការរវាងអ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រង អ្នកស្រាវជ្រាវ-ផលិត និងអ្នកផ្ទេរ ប្រគល់បច្ចេកវិទ្យា ក្រោមការសម្របសម្រួលនៃក្រសួងសុខាភិបាល ត្រូវតែមាន លក្ខណៈស្អិតរមួតនិងប្រសិទ្ធភាពជាងទៀត ត្រូវសកម្ម ខ្លាំងក្លាជាងទៀត ទាំងអស់គ្នា ដើម្បីអាយុជីវិត សុខភាពរបស់ប្រជាជន ដាក់ផលប្រយោជន៍ជាតិ ជាចម្បងបង្អស់។ នីតិវិធីវិទ្យាសាស្ត្រ ដំណើរការសាកល្បងត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ មានសំណុំ ឯកសារគ្រប់គ្រាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់កត្តាសុវត្ថិភាព និងលទ្ធភាព បង្កើតភាពស៊ាំនៅពេលវាយតម្លៃផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top