• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្នើឲ្យបើកគ្រប់សកម្មភាពទេសចរណ៍អន្តរជាតិចាប់ពីថ្ងៃទី៣១ ខែមីនា

ក្នុងសំណើដាក់ជូននាយករដ្ឋមន្ត្រីស្តីពីដំណើរការបើកទ្វារសកម្មភាពទេសចរណ៍អន្តរជាតិ-ធានាសុវត្ថិភាពនិងប្រសិទ្ធភាពនោះ នាពេលថ្មីៗនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យបើកទាំងស្រុងនូវសកម្មភាពទេសចរណ៍អន្តរជាតិ ស្វាគមន៍ភ្ញៀវទេសចរណ៍បរទេស មកវៀតណាមនិងនាំភ្ញៀវទេសចរណ៍ទៅក្រៅប្រទេស តាមច្រកទ្វារអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី៣១ ខែមីនា។

យោងតាមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នេះជាពេលវេលាដ៏សមស្របក្នុងការបើកទ្វារទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ព្រោះថា ត្រឹមខែមីនា វៀតណាមនឹងបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ ដូស ដោយធានាភាពស៊ាំក្នុងសហគមន៍។ ហើយនេះក៏ជាពេលវេលាសម្រាប់ក្រសួងនិងសាខាពាក់ព័ន្ធក្នុងការកែសម្រួលបទប្បញ្ញត្តិបង្ការជំងឺរាតត្បាត អាជីវកម្មទេសចរណ៍ក៏មានពេលវេលាដើម្បីបង្ហើយនិងអនុវត្តន៍ផែនការផ្សព្វផ្សាយនិងការតភ្ជាប់ទីផ្សារ ដើម្បីរៀបចំទទួលភ្ញៀវទេសចរណ៍អន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top