• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩

នៅក្នុងពិធី សមាជិសភាជប៉ុនលោក Tomioka Tsutomu ប្រធានសមាគមមិត្តភាព Nagasaki - វៀតណាមបានបញ្ជាក់ថា លោកនិងសមាគមមិត្តភាព Nagasaki - វៀតណាមនឹងចូលរួមក្នុងយុទ្ធនាការគាំទ្រមូលនិធិវ៉ាក់សាំងនិងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
 

ពិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ -១៩ នៅអគ្គកុងស៊ុលវៀតណាមនៅ Fukuoka (រូបថត៖ TTXVN)


នៅថ្ងៃទី ២១ ខែសីហា ស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) បានបើកពិធីរៃអង្គាសប្រាក់ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល តាមប្រព័ន្ធវីដេអូ ចេញផ្សាយពីអគ្គស្ពានក្នុងអគ្គកុងស៊ុលនិងពីទីក្រុងហាណូយ។ នៅក្នុងពិធី អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka លោក Vu Binh បានបញ្ជាក់ថា ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ គឺជាកិច្ចការរួមរបស់មនុស្សជាតិហើយបានអំពាវនាវឱ្យប្រជាជននិងមិត្តភក្តិរបស់វៀតណាមទាំងអស់ រួមដៃគ្នានិងគាំទ្រវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩។

នៅក្នុងពិធី សមាជិសភាជប៉ុនលោក Tomioka Tsutomu ប្រធានសមាគមមិត្តភាព Nagasaki - វៀតណាមបានបញ្ជាក់ថា លោកនិងសមាគមមិត្តភាព Nagasaki - វៀតណាមនឹងចូលរួមក្នុងយុទ្ធនាការគាំទ្រមូលនិធិវ៉ាក់សាំងនិងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ទន្ទឹមនឹងនេះដែរ លោក Furukawa Hironobu ប្រធាននាយកដ្ឋានកិច្ចការបរទេសខេត្ត Fukuoka ក៏បានសន្យា រួមចំណែកយ៉ាងសកម្មចំពោះមូលនិធិវ៉ាក់សាំងរបស់វៀតណាម។

នៅក្នុងពិធី ចំនួនប្រាក់រៃអង្គាសសរុបនិងការសន្យាគាំទ្រ នៅចំណុចចេញផ្សាយពីស្ថានកុងស៊ុលបានឈានដល់ ៥៩០.០០០ យ៉េន (ជាង ៥.៣ ពាន់ដុល្លារអាមេរិក) និងនៅចំណុចផ្សាយផ្សេងទៀតគឺ ៧៧៦.០០០ យ៉េន (ជាង ៧ ពាន់ដុល្លារ)។ ពិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិបានអូសបន្លាយរហូតដល់ថ្ងៃទី ២៥ ខែសីហា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top