• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមប្រចាំនៅឡាវជូនដំណឹងអំពីការឆ្លងដែនចូលវៀតណាម

កម្មាភិបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ Lao Bao អនុវត្តន៍នីតិវិធីសម្រាប់ពលរដ្ឋដែលមកពីប្រទេសឡាវ (រូបថត៖ TTXVN)
 

នាថ្ងៃទី៣២ ខែឧសភា ឆ្នាំ២០២១ ស្ថានទូតវៀតណាមប្រចាំនៅឡាវបានជូនដំណឹងអំពីការឆ្លងដែនចូលវៀត​ណាម។

សេចក្តីជូនដំណឹងនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការផ្អាកចូលជាបណ្តោះអាសន្ន សម្រាប់ជនបរទេសដែលមកពីប្រទេសចំនួន៤ រួមមានឥណ្ឌា ថៃ កម្ពុជា និងឡាវ ដែលកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ឬបានឆ្លងកាត់និងស្នាក់នៅប្រទេសទាំងនេះ ក្នុងរយៈពេល ២១ ថ្ងៃ មុនពេលចូលប្រទេសវៀតណាម លើកលែងតែករណីចាំបាច់។

ប្រសិនបើអ្នកមានការចាំបាច់ដែលត្រូវការវិលត្រឡប់ទៅស្រុកវិញ អ្នកត្រូវតែចុះឈ្មោះនៅស្ថាន ទូតនិងស្ថានកុងស៊ុលវៀតណាមប្រចាំនៅឡាវ ដើម្បីពិភាក្សាជាមួយស្ថាប័នមានសមត្ថកិច្ចនៅក្នុងស្រុក ហើយរៀបចំទីកន្លែងចត្តាឡីស័កមុនពេលចូលវៀតណាម ដោយអនុលោមតាម បទប្បញ្ញត្តិ ស្តីពីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងសមត្ថភាពចត្តាឡីស័កក្នុងស្រុក។

ចំពោះករណីដែលមិនគោរពតាមបទប្បញ្ញត្តិស្តីពីការចេញចូលព្រំដែន ឬការឆ្លងដែនខុសច្បាប់នឹងត្រូវធ្វើចំណាត់​ការទៅតាមច្បាប់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ៖ CMC ត្រូវតែជាកន្លែងប្រមូលផ្តុំ រីកសាយភាយវប្បធម៌និងបញ្ញា

នារសៀលថ្ងៃទី១ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ CMC Creative Space - CCS Ha Noi) ដែលជាព្រឹត្តិការណ៍មួយបង្ហាញពីរបត់យុទ្ធសាស្ត្រសម្រាប់អាជីវកម្ម CMC មិនត្រឹមតែលើទំហំវិនិយោគប៉ុណ្ណោះទេ ថែមទាំងក្នុងទិសដៅអភិវឌ្ឍរយៈពេលវែងទៀតផង។

Top