• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស្ថានទូតវៀតណាមទទួលសំភារៈនិងវត្ថុបុរាណពីការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិក

នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបានទទួលសំភារៈនិងវត្ថុបុរាណមួយចំនួនពីការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិក (FBI)។ ភ្នាក់ងារ FBI បានឲ្យដឹងថា នៅឆ្នាំ ២០១៣ បានរកឃើញ និងរឹបអូសបណ្តុំសំភារៈ និងវត្ថុបុរាណចំនួនជាង ៧.០០០ ដែលត្រូវបានរក្សាទុកដោយខុសច្បាប់។
  ឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានទទួលវត្ថុបុរាណវប្បធម៌ពីតំណាង FBI នៅចំពោះមុខតំណាងក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិអាមេរិក។  

FBI បានកំណត់ថា មានវត្ថុបុរាណមួយចំនួនមានប្រភពដើមមកពីវៀតណាម ដែលមិនទាន់ដឹងកាលវិទ្យា ហើយចង់ប្រគល់វត្ថុបុរាណទាំងនោះជូនរដ្ឋាភិបាលវៀតណាមវិញ។ ក្នុងពិធីទទួលវត្ថុបុរាណទាំងនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យខ្លាំងណាស់ ជាផ្នែកមួយក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មមានការចាត់តាំង។ យើងខ្ញុំនឹងផ្ទេរប្រគល់វត្ថុបុរាណទាំងនេះទៅឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក៏ដូចជាសារមន្ទីរប្រវត្តិសាស្ត្រ ដើម្បីស្រាវជ្រាវ ពិនិត្យ និងប្រើប្រាស់ឲ្យបានសមស្រប។”

ឯកអគ្គរដ្ឋទូតលោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា៖ នាពេលថ្មីៗនេះ វៀតណាម និងអាមេរិកបានអនុវត្តន៍សកម្មភាពសហប្រតិបត្តិការ និងសម្របសម្រួលប្រកបដោយវិជ្ជាជីវៈទ្វេភាគីជាច្រើន ដោយឈរលើមូលដ្ឋាននៃ “អនុស្សរណៈយោគយល់គ្នាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន” ដែលបានចុះហត្ថលេខារវាងក្រសួងនគរបាលវៀតណាម និង FBI ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក តែងតែត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីជាស្ពានតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួង ស្ថាប័ន និងសាខានានានៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top