• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ស៊ីហ្គេម ៣២៖ កម្ពុជាត្រៀម​​រៀបចំពិធីសុំភ្លើង និងដង្ហែរភ្លើងគប់

នាថ្ងៃទី ៦ ខៃមីនា នៅរាជធានីភ្នំពេញ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី១២សម្រាប់ជនពិការ(អាស៊ានប៉ារ៉ាហ្គេម១២) របស់កម្ពុជា បានជួបប្រជុំគ្នា ដើម្បីពិភាក្សាលើផែនការជាក់លាក់ សម្រាប់ពិធីសុំភ្លើង និងដង្ហែរភ្លើងគប់។
រូបសញ្ញា និងម៉ាស្កូតស៊ីហ្គេម ៣២។ (រូបភាព៖ TTXVN)

ដូច្នោះ ពិធីសុំភ្លើងនឹងចាប់ផ្តើមនៅខេត្តសៀមរាប ជាឱកាសដ៏សំខាន់ដើម្បីរំលឹកដល់ប្រជាពលរដ្ឋអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃស៊ីហ្គេម ៣២ ក៏ដូចជាមោទនភាពរបស់ប្រជាជនកម្ពុជាក្នុងឱកាសដំបូងបង្អស់ដែលកម្ពុជាបានក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាក្នុងតំបន់។

យោងតាមកម្មវិធី ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី នឹងយាងជាព្រះរាជអធិបតីក្នុងព្រះរាជពិធីសុំភ្លើង នៅថ្ងៃទី ២១ ខែមីនា នៅប្រាសាទអង្គរវត្ត។ ភ្លើងគប់នឹងត្រូវដង្ហែនៅជុំវិញប្រាសាទអង្គរវត្ត។ នៅថ្ងៃទី ២២ ខែមីនា ភ្លើងគប់នឹងចាកចេញពីប្រទេសកម្ពុជា ហើយបន្តទៅកាន់ប្រទែសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មុននឹងត្រលប់មកកម្ពុជាវិញនៅថ្ងៃទី ២៧ ខែមេសា។

ស៊ីហ្គេមលើកទី៣២ គ្រោងនឹងប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ខណៈដែល ASEAN Para Games នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា នៅកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top