• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចអាមេរិក កត់ត្រា​​កំណើន​វិជ្ជមាន ជាលើកដំបូងក្នុងឆ្នាំ ២០២២

ក្រសួងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ២២ ខែធ្នូ បានឲ្យដឹងថា សេដ្ឋកិច្ចអាមេរិកបានកើនឡើង ៣,២% នៅក្នុងត្រីមាសទី ៣ ហើយនេះជាលើកដំបូងក្នុងឆ្នាំនេះដែលសេដ្ឋកិច្ចដ៏ធំបំផុតលើពិភពលោកបានកត់ត្រាកំណើនវិជ្ជមាន បន្ទាប់ពីរយៈពេលពីរត្រីមាសដើមឆ្នាំមានកំណើនអវិជ្ជមាន ធ្វើឲ្យអាជ្ញាធរសហរដ្ឋអាមេរិកព្រួយបារម្ភអំពីហានិភ័យនៃឱភាពសេដ្ឋកិច្ច។

យោងតាមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កំណើនក្នុងត្រីមាសទីបីដែលសម្រេចបានជាចម្បង គឺដោយសារតែការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគកើនឡើងខ្ពស់ជាងការរំពឹងទុក។ ជាមួយនឹងកំណើនបែបនេះ អាជ្ញាធរសហរដ្ឋអាមេរិកបានព្យាករណ៍ថា កំណើនទាំងមូលនៃឆ្នាំ២០២២ នឹងទទួលបានប្រហែល ២,៩% ខ្ពស់ជាងការព្យាករណ៍ ២,៦% កាលពីខែតុលា។ មជ្ឈដ្ឋានអ្នកវិភាគបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចជាវិជ្ជមាន និងបណ្តាក្រុមគ្រួសារបន្តចំណាយគឺជាសញ្ញាវិជ្ជមានក្នុងបរិបទដែលធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ ៧ដងក្នុងឆ្នាំនេះ សំដៅគ្រប់គ្រងអតិផរណាដែលកំពុងស្ថិតនៅកម្រិតខ្ពស់កំណត់ត្រាក្នុងរយៈពេលជាច្រើនទសវត្សរ៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការ

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ដឹកនាំសម័យប្រជុំលើកទី ៣ នៃគណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការ

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ គណៈកម្មការមជ្ឈិមដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាការបានបើកសម័យប្រជុំលើកទី ៣ ឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ប្រធានគណៈកម្មការបានដឹកនាំសម័យប្រជុំនេះ។

Top