• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចសមូហភាព-សហករណ៍គឺជានិន្នាការដែលមិនអាចជៀសផុត បានក្នុងសមាហរណកម្ម

នាព្រឹកថ្ងៃទី២២ ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករណ៍វៀតណាមលើកទី៦ អាណត្តិឆ្នាំ២០២០-២០២៥បានប្រារព្ធធ្វើ ឡើងនៅទីក្រុងហាណូយ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងបណ្ដាអ្នកតំណាងអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសសហភាព សហករណ៍វៀតណាមលើកទី៦ អាណត្តិឆ្នាំ២០២០-២០២៥។ (រូបថត៖ VGP)


អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ វៀតណាមនឹងបន្តអនុវត្តយ៉ាងពេញលេញនូវការសន្យាអន្តរជាតិនិងតំបន់នានា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្នុងនោះបញ្ហាស្ដីពី ផលិតផលសុវត្ថិភាព គុណភាព សន្តិសុខស្បៀងអាហារនិងការប្រកួតប្រជែងទំនិញនឹងប្រព្រឹត្តទៅកាន់តែខ្លាំងឡើងៗ នៅទីផ្សារទាំងក្នុងស្រុកនិងអន្តរជាតិ ជាពិសេសគឺចំពោះអាជីវកម្មជាលក្ខណៈគ្រួសារ។ ហេតុដូច្នេះសហភាពសហករណ៍ វៀតណាមត្រូវតភ្ជាប់យ៉ាងស្អិតរមួតជាមួយបណ្ដាក្រសួង ស្ថាប័ន គណៈកម្មាធិការ សមូហភាពទាំងថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ដើម្បីពង្រីកឧត្តមភាពនិងសក្ដានុភាពនៃគំរូសេដ្ឋកិច្ចសហករណ៍ ជំរុញការ អភិវឌ្ឍនៃសេដ្ឋកិច្ចសមូហភាព-សហករណ៍ ដោះស្រាយការលំបាករបស់ សហករណ៍ដោយទាន់ពេលវេលា ស្របទៅតាមលក្ខណៈសេដ្ឋកិច្ចទីផ្សារ ព្រមទាំងពង្រីកបណ្ដាទម្រង់សហករណ៍ដែលមានប្រសិទ្ធភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top