• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមស្ដារឡើងវិញយ៉ាងច្បាស់លាស់

អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាមទើបតែបាន ប្រកាសរបាយការណ៍ស្តីពីស្ថានការណ៍សេដ្ឋកិច្ចសង្គមប្រចាំខែសីហា និងរយៈពេល ៨ ខែដើមឆ្នាំជាមួយព័ត៌មានជាច្រើន ដែលសរឲ្យឃើញថា ខឿនសេដ្ឋកិច្ចកំពុងស្ដារសន្ទុះកំណើនឡើងវិញ ដូចមុនពេលផ្ទុះជំងឺរាតត្បតកូវីដ ១៩។
  ក្នុងរយៈពេល ៨ ខែ ការលក់រាយទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់សរុបត្រូវបានប៉ាន់ស្មានថាកើន ១៩,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន  
  សេដ្ឋកិច្ចវិទូលោក Le Duy Binh (រូបថត៖ Do Linh)  

សកម្មភាពផលិតកម្ម អាជីវកម្មទទួលបានកំណើនខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ប្រការនេះបានជួយសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ មានយថាទស្សន៍ជាច្រើន ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកមានកាវិវឌ្ឍជាច្រើនផងដែរ។

សេដ្ឋកិច្ចវៀតណាមរងផលប៉ះពាល់ពីកត្តាខាងក្រៅជាច្រើនដូចជាវិបត្តិនៅអ៊ុយក្រែន តម្លៃវត្ថុធាតុដើមខ្ពស់ ជាពិសេសគឺតម្លៃប្រេងសាំង អតិផរណាបានកើនឡើងនៅតាមប្រទេសជាច្រើននៅលើពិភពលោក ការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងយឺតយ៉ាវនៅតាមបណ្ដាប្រទេសដែលមានដៃគូពាណិជ្ជកម្មធំៗ។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការប្តេជ្ញាចិត្តស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសន្ទុះសម្រេចឲ្យបានគោលដៅនៃផែនការរយៈពេល ៥ឆ្នាំ ២០២១-២០២៥ នោះ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីបានដឹកនាំក្រសួង ស្ថាប័ន និងតំបន់នានាអនុវត្តន៍យ៉ាងសកម្មនូវរាល់ដំណោះស្រាយនៃសេចក្ដីសម្រេចចិត្តស្ដីពីកម្មវិធីស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ។ អាស្រ័យហេតុនេះ ស្ថានការណ៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល៨ខែដើមឆ្នាំកន្លងទៅរក្សាស្ថិរភាពយ៉ាងរឹងមាំ តុល្យភាពម៉ាក្រូត្រូវបានធានា អតិផរណាស្ថិតក្រោមការគ្រប់គ្រង។ លោកស្រី Do Thi Ngoc ប្រធាននាយកដ្ឋានស្ថិតិទូទៅ និងព័ត៌មានស្ថិតិ អគ្គនាយកដ្ឋានស្ថិតិ នៃក្រសួងផែនការ និងវិនិយោគវៀតណាម បានឲ្យដឹងថា៖ “ចំណុចភ្លឺនានាដូចជា៖ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនខ្ពស់ក្នុងរយៈពេលច្រើនខែជាប់ៗគ្នា។ ជាទូទៅ ក្នុងរយៈពេល ៨ ខែបានកើន ៩,៤% ។ សកម្មភាពពាណិជ្ជកម្ម និងសេវាកម្មបានស្ដារឡើងវិញលើគ្រប់វិស័យ។ ក្នុងរយៈពេល ៨ ខែ ការលក់រាយទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់សរុបត្រូវបានប៉ាន់ស្មានថាកើន ១៩,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការដឹកជញ្ជូនអ្នកដំណើរមានចំណុចភ្លឺជាច្រើន។ ភ្ញៀវអន្តរជាតិមកវៀតណាមក្នុងរយៈពេល ៨ ខែដើមឆ្នាំមានចំនួន ១ ៤៤១ ពាន់នាក់ កើន១ ៣,៧ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ សកម្មភាពនាំចេញ នាំចូលទំនិញបន្តរក្សាអត្រាកំណើនខ្ពស់ជាមួយនឹងតម្លៃប្រាក់នាំចេញ នាំចូលទំនិញក្នុងរយៈពេល ៨ ខែដើមឆ្នាំ សម្រេចបាន ៤៩៧,៦៤ ពាន់លានដុល្លារងាមេរិក កើន ១៥,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជញ្ជីញពាណិជ្ជកម្មទំនិញត្រូវបានប៉ាន់ស្មានថាមានអតិរេកពាណិជ្ជកម្មចំនួន ៣,៩៦ ពាន់លានដុល្លារអាមេរិកផងដែរ”។

ជាមួយតម្លៃប្រាក់នាំចេញទំនិញ ដែលបានប៉ាន់ស្មានថាសម្រេចបានជិត ៣៤ ពាន់លានដូល្លារអាមេរិកក្នុងខែសីហា និងការនាំចេញហូសកម្រិតបានប៉ាន់ស្មានថាសម្រេចបានជាង ២,៤ ពាន់លានដុល្លារអាមេរិកក្នុងខែសីហា ហើយក្នុងរយៈពេល ៨ ខែដើមឆ្នាំ សម្រេចបានជិត ៤ ពាន់លានដុល្លារអាមេរិកនោះ  សេដ្ឋកិច្ចវិទូលោក Le Duy Binh នាយកប្រតិបត្តិ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសេដ្ឋកិច្ច Econimica វៀតណាមបានឲ្យដឹងថា៖ “កម្រិតនាំចេញហួសកម្រិតនេះបានជួយសម្រួលដល់ការអនុវត្តរាល់គោលនយោបាយរូបិយប័ណ្ណរបស់យើង ជាពិសេសក្នុងបរិបទដ៏លំបាកអំពីសម្ពាធចំពោះរូបិយប័ណ្ណវៀតណាមក្នុងរយៈពេលកន្លងទៅ។ ជាទូទៅ ល្បឿនកំណើនបានប្រព្រឹត្តិទៅក្នុងបរិបទដែលសន្ទស្សន៍តម្លៃប្រើប្រាស់កើនត្រឹមតែ ២,៥% ប៉ុណ្ណោះ ហើយអតិផរណាកើនត្រឹមតែ ១,៥% ប៉ុណ្ណោះ ហើយនេះគឺជាចំណុចភ្លឺក្នុងបរិបទសេដ្ឋកិច្ចវៀតណាមនាបច្ចុប្បន្ន ខណៈពេលដែលខឿនសេដ្ឋកិច្ចធំជាច្រើននៅលើពិភពលោក និងខឿនសេដ្ឋកិច្ចដទៃទៀតក្នុងតំបន់កំពុងរងការលំបាកជាច្រើន ដោយសារសន្ទស្សន៍តម្លៃប្រើប្រាស់ និងអតិផរណាកើនខ្ពស់។ នេះជាចំណុចវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទបច្ចុប្បន្ននេះផងដែរ”។

ចំណុចភ្លឺ ផ្សេងទៀតនៃសេដ្ឋកិច្ចវៀតណាមគឺស្ថានការណ៍ចុះបញ្ជីសហគ្រាស៖ក្នុងរយៈពេល ៨ ខែ ប្រទេសទាំងមូលមានសហគ្រាសប្រមាណ ១៥ ម៉ឺនអង្គភាពបានចុះឈ្មោះបង្កើតថ្មី និងធ្វើប្រតិបត្តិការឡើងវិញ កើនជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមធ្យមរៀងរាល់ខែមានសហគ្រាសចំនួន ១៨,៧ ពាន់អង្គភាពបានបង្កើតថ្មី និងប្រតិបត្តិការឡើងវិញ។ ទោះយ៉ាងណាក៏ដោយ សហគ្រាសបានដកខ្លួនចេញពីទីផ្សារនៅតែមានចំនួនខ្ពស់។ ។ លោក Phan Chi Anh នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគ្រប់គ្រងធុរកិច្ច (CBAS) នៃសាកលវិទ្យាល័យសេដ្ឋកិច្ច នៃសាកលវិទ្យាល័យជាតិ ទីក្រុងហាណូយ បានឲ្យដឹងថា៖ “វិស័យសហគ្រាស និងសេវាកម្មបានស្រូកយក ៤០% នៃកំណើន GDP ប្រចាំឆ្នាំ។ ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាជួយឧបត្ថម្ភដល់វិស័យនេះ នឹងនាំឱ្យមានហានិភ័យក្នុងការធានាកំណើន GDP ។ ក្រៅពីតួរលេខអភិវឌ្ឍន៍ល្អនោះ អគ្គនាយកដ្ឋានស្ថិតិ និង Word Bank បានវាយតម្លៃដូចគ្នាអំពីការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងល្អនៃខឿនសេដ្ឋកិច្ចវៀតណាម ហើយចាំបាច់ត្រូវផ្ដោតសំខាន់លើបញ្ហាមួយចំនួនដូចជា៖ បំណុលអាក្រក់ធនាគារ ភាពយឺតយ៉ាវក្នុងការបើកចំណាយថវិកាវិនិយោគសាធារណៈ និងសន្ទស្សន៍ប្រើប្រាស់កើនឡើងផងដែរ”។

ក្រុមសេដ្ឋកិច្ចវិទូបានអះអាងថា៖ នៅពេលដែលម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពនាប៉ុន្មានខែចុងឆ្នាំនឹងក្លាយទៅជាបុព្វបទកំណើនយ៉ាងខ្លាំងក្លា និងប្រកបដោយនិរន្តរភាពនៃខឿនសេដ្ឋកិច្ចទាំងមូលក្នុងឆ្នាំ ២០២៣។ ប្រការទាំងនេះតម្រូវឱ្យកម្រិតម៉ាក្រូត្រូវមានគោលការណ៍ គោលនយោបាយយ៉ាងរហ័សរហួន និងបត់បែនជាង - បន្តធ្វើកំណែទម្រង់ សូម្បីតែនៅក្នុងដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងតម្រូវឲ្យសមាសភាគសេដ្ឋកិច្ចនីមួយៗ ប្រជាជនគ្រប់រូបរួមគ្នាខិតខំប្រឹងប្រែងក្នុងបរិយាកាសខិតខំប្រឹងប្រែងរួមនៃប្លុកធរុជន-ធុរកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសមហាពិធីពិសាខបូជា ពុទ្ធសករាជ ២៥៦៨ (ឆ្នាំ២០២៤) គណៈប្រតិភូថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីរដ្ឋា ភិបាល បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរចំពោះថ្នាក់ដឹកនាំនៃគ្រឹះស្ថាន ព្រះពុទ្ធសាសនាមួយចំនួននៅទីក្រុងហូជីមិញ។

Top