• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តទទួលបានកំណើនវិជ្ជមាន

ល្បឿនកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២ ឆ្នាំ២០២២ របស់ទីក្រុងហូជីមិញត្រូវបានប៉ាន់ស្ថានថាកើនឡើង ៥,៧៣% ហើយក្នុងត្រីមាស ទី ១ និងទី ២ ដើមឆ្នាំត្រូវបានប៉ាន់ស្ថាណថាកើនឡើង ៣,៨៥%។
  ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំ (រូបថត៖ Huyen Mai/ congan.com.vn)  

ក្នុងរយៈពេល៥ ខែដើម ឆ្នាំ២០២២ សេដ្ឋកិច្ច​ទីក្រុងហូជីមិញ​ទទួលបានកំណើនជាវិជ្ជមាន ដោយបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងបានវាយតម្លៃដូច្នេះនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច សង្គមរយៈពេល ៥ ខែដើមឆ្នាំ។ ជាក់ស្ដែង ល្បឿនកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ របស់ទីក្រុងហូជីមិញត្រូវបានប៉ាន់ស្ថានថាកើនឡើង ៥,៧៣% ហើយក្នុងត្រីមាស ទី ១ និងទី ២ ដើមឆ្នាំត្រូវបានប៉ាន់ស្ថាណថាកើនឡើង ៣,៨៥%។

ក្នុងរយៈពេល ៥ ខែកន្លងទៅ តម្លៃផលិតកម្មឧស្សាហកម្មរបស់ទីក្រុងហូជីមិញបានកើន ២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ ក្នុងនោះ ផ្នែកឧស្សាហកម្មដ៏សំខាន់ៗចំនួន ៤ គឺ គ្រឿងអេឡិចត្រូនិក; គីមីឱសថ; ស្បៀងអាហារ ភេសជៈ និងគ្រឿងយន្តបានកើន ៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តម្លៃប្រាក់នាំចេញទំនិញរបស់ទីក្រុងក្នុងរយៈពេល ៥ ឆ្នាំសម្រេចបាន ២០,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើន ៧,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top