• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេដ្ឋកិច្ចគឺជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់កម្ពុជា

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា លោកនឹង ជំរុញការទូតសេដ្ឋកិច្ច ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការថ្លែងនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឡើងនាថ្ងៃទី ៣ មីនា នៅទីក្រុងមែលប៊ន (អូស្ត្រាលី) ក្នុងឱកាស អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-អូស្ត្រាលី ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី ៦ ខែមីនា។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋប្រមាណ ២០០០នាក់ តំណាងឱ្យសហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា នាពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តោតសំខាន់ទៅលើការអនុវត្ត ការទូតសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍ដល់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សេដ្ឋកិច្ចគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពស្នូលក្នុងគោល នយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងបណ្ដាដំណើរទស្សនកិច្ចនៅក្រៅ ប្រទេស ចាប់តាំងពីចូលកាន់តំណែងកាលពីខែសីហា ឆ្នាំ២០២៣ មក លោកនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត ជានិច្ចកាលផ្តោតសំខាន់លើការជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំ សហគ្រាសបរទេស ហើយលើកទឹកចិត្ត និងទាក់ទាញសហគ្រាសទាំងនេះ ធ្វើការវិនិ យោគថ្មីៗ ឬពង្រីកការវិនិយោគដែលមានស្រាប់នៅកម្ពុជា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បានបិទ​បញ្ចប់ប្រកបដោយជោគជ័យ

ដំណាក់កាលទី ១ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦ បាន​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ បានបិទ​បញ្ចប់ប្រកប​ដោយជោគជ័យ។ រដ្ឋសភាបានផ្តោតលើបញ្ហាកម្មាភិបាល។

Top