• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីប្រកាសរបាយការណ៍ “ទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០២១ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២២

នាព្រឹកថ្ងៃទី ២៥ ឧសភានៅទីក្រុងហាណូយ ធនាគារភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ទីផ្សារហិរញ្ញវត្ថុវៀតណាមឆ្នាំ ២០២១ និងទស្សនវិស័យឆ្នាំ ២០២២”។
  (រូបថត៖ TTXVN)  

នៅក្នុងរបាយការណ៍វាយតម្លៃឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សដោយសារការផ្លាស់ប្តូរសមស្របនៅក្នុងយុទ្ធសាស្រ្តបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ពោលគឺបានបើកឡើងវិញចាប់ពីដើមត្រីមាសទី ៤ ឆ្នាំ ២០២១។ ទីផ្សារហិរញ្ញវត្ថុរបស់វៀត ណាមក្នុងឆ្នាំ ២០២១ ក៏រក្សាបាននូវសន្ទុះកំណើនវិជ្ជមានផងដែរ ដោយ សារម៉ាក្រូសេដ្ឋកិច្ច មានស្ថិរភាព គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុមួយចំនួនដើម្បីគាំទ្រប្រជា ជន និងអាជីវកម្មត្រូវបានអនុវត្តន៍។

នៅឆ្នាំ ២០២២ របាយការណ៍ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញបានល្អប្រសើរ កំណើនអាចឈានដល់ ៥.៥-៦% និងខ្ពស់ជាងនេះនៅឆ្នាំ ២០២៣។ ប្រាក់ចំណេញនៃឧស្សាហកម្មធនាគារទាំងមូលត្រូវបានរំពឹងថានឹងកើនឡើងក្នុងអត្រាជាមធ្យមប្រហែល ២០-២៥% បើធៀបនឹងឆ្នាំ ២០២១។ សម្រាប់ទីផ្សារភាគហ៊ុន ផ្សារមូលប័ត្រត្រូវបានព្យាករណ៍ថា នឹងមានការកែសម្រួលចាំបាច់ដើម្បីឱ្យកាន់តែមានស្ថិរភាព និងមានភាពខ្លាំងក្លាជាង។ អនុសាសន៍គោលនយោបាយជាច្រើនក៏ត្រូវបានលើកឡើងដោយអ្នកជំនាញនៅក្នុងរបាយការណ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ សំឡេងក្រោមពន្លឺព្រះអាទិត្យ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

Top