• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួម វៀតណាម - កម្ពុជា


 នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមនៃផែនការព្រំដែនជាតិក្នុងឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងវៀតណាមនិងកម្ពុជា 
 

នាថ្ងៃទី៥​ ខែតុលា ឆ្នាំ២០១៩ សាធារណរដ្ឋសង្គម វៀតណាមនិងព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា​មកកាន់​ប្រទេស​វៀត​​ណាម។
 
យោង​តាមសេចក្តីថ្លែងការណ៍នេះបានអោយដឹងថា ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន ​សែន បានជួបពិភាក្សាជាមួយ លោក Nguyen Xuan Phuc  នាយករដ្ឋមន្ត្រីវៀតណាម និង​បាន​ជួប​សម្តែង​ការគួរ​សម​ជាមួយ​លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម និង​បាន​ជួប​​សម្តែងការគួរសមជាមួយ លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាជាតិវៀតណាម ព្រម​ទាំង​បាន​អញ្ជើញ​គោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅមណ្ឌបអ​នុស្សាវរីយ៍​វីរបុរសជាតិ និង​វិមានតម្កល់សព លោក​ប្រធាន​ ហូ​ជីមិញ។
 
ភាគីទាំង​ពីរបានយកចិត្តទុកដាក់ជាពិសេស ចំពោះការចុះហត្ថលេខានៃឯកសារច្បាប់ទាំងពីរ ដែលទទួល​ស្គាល់​ពីវឌ្ឍនភាព​នៃការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ដែល​សម្រេចបានមក​ដល់​បច្ចុប្បន្ន (ប្រមាណ​៨៤%) និងបា​ន​បញ្ជាក់ជាថ្មីថា សកម្មភាពនេះបានរំលឹកនូវ ព្រឹត្តិការណ៍ជាប្រ​វត្តិ​សាស្រ្ត ក្នុងដំណើរ​ការដោះស្រាយ​បញ្ហាព្រំ​ដែនគោក រវាងប្រទេសទាំងពី​រ។ ភាគីទាំងពីរ​បាន​ឯកភាព​ផងដែរ​ក្នុង​ការបញ្ចប់​នូវការងារ​ខណ្ឌសីមា និងបោះបង្គោលព្រំដែន លើកំណា​ត់ព្រំដែនដែលនៅសេសសល់ នា​ពេលអនាគត​ឆាប់​ៗ​នេះ។​ ភាគីទាំងពីរបានអះអាង​ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុ​ងការពិនិត្យ​ឲ្យបាន​ពេញលេញ​នូវសន្ធិសញ្ញា​កំណត់​ព្រំដែ​ន​ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ភាគីទាំង​ពីរ​ក៏បាន​ឯកភាព​ជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងព្រំដែនដោ​យផ្អែកលើយន្តការ ​និងក្រប​ខណ្ឌច្បាប់​ដែលមាន​ស្រាប់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាពស្ថិរភាព ​មិត្តភាព កិច្ចសហប្រតិបត្តិ​ការ និង​ការអភិវឌ្ឍ​ប្រកបដោយចីរភាព។
 
ថ្នាក់ដឹកនាំនៃ​ប្រទេសទាំងពីរបានឯកភាពគ្នា ក្នុងការពង្រឹងកិច្ចសម្របសម្រួល ការផ្លាស់ប្តូរព័ត៌មាន និង​ការ​គាំ​ទ្រ​​គ្នាទៅវិញទៅមក ក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងយ​ន្ត​ការ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប។ ដោយ​សង្កត់​​ធ្ងន់ទៅលើសារៈសំខាន់ នៃសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន ភាគី​ទាំង​ពីរ​បាន​យល់​ស្រប​ខិត​ខំ​ប្រឹង​ប្រែង​រួមគ្នា ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ានដទៃទៀត ដើម្បីកសាងសហគមន៍អាស៊ានមួយ ដោយ​ផ្អែក​លើគោលការណ៍ច្បាប់ ការរួបរួមគ្នាសាមគ្គីភាព និងការយកប្រជាជនជាស្នូល។ ក្នុងស្មារតីនេះ ភាគីទាំង​ពីរបានប្តេជ្ញាសម្របសម្រួលគ្នា ជិតស្និទ្ធទៅវិញទៅមក ក្នុងពេលវៀតណាម ធ្វើជាប្រធានអាស៊ានឆ្នាំ២០២០ និង​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើ​កទី១៣ ឆ្នាំ២០២០។
​ 
ភាគី​ទាំងពីរ​បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងចីរភាព ការអភិវឌ្ឍនិង​ការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ ឲ្យស្របទៅតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្តីពីកិច្ច​សហប្រតិ​បត្តិការ​ដើម្បី​ការអភិវឌ្ឍប្រកប ដោយចីរភាព​អាងទឹកទន្លេមេគង្គ សេចក្តីប្រកាសខេត្តសៀ​មរាប​ ឆ្នាំ២០១៨​ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី០៣ និងសេចក្តីប្រកាសរួមឆ្នាំ២០១៨ នៃកិច្ច​ប្រជុំ​កំពូល​មហាអនុតំបន់​ទន្លេមេគង្គ និងយន្តការអនុតំបន់ ដែលមានស្រាប់ផ្សេងៗទៀត។
 
ទាក់ទងនឹង​បញ្ហាសសមុទ្រខាងកើត ភាគីទាំងពីរបានចាត់ទុកថា ស្ថានភាពតានតឹង​បច្ចុប្បន្ន​នេះនៅ​សមុទ្រ​ខាង​កើត​ ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top