• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្សកុម្មុនិស្ត លោក Nguyen Phu Trong នៅសហព័ន្ធរុស្ស៊ី

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកុម្មុនិស្តវៀតណាម លោក Nguyen Phu Trong ចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នោះ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការរួមស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ។

អគ្គលេខាគណកម្មាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

ក្នុងសេចក្ដីថ្លែងការណ៍រួម អគ្គលេខាគណកម្មាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងនូវគោលមាគ៌ាឥតងាករេក្នុងការពង្រឹងទំនាក់ទំនងភាព​ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយវវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តអំពីការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការជំរុញកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាដោយអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងលើវិស័យនេះ ដោយឈរលើស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងឈរ​លើ​មូលដ្ឋានច្បាប់អន្តជាតិ និងច្បាប់នៃប្រទេសនិមួយៗ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការខិតខំប្រឹងប្រែង សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មកែលម្អយន្តការសហប្រតិបត្តិការនិងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋសង្គម​និយមវៀតណាមជាមួយសហភាពសេដ្ឋិច្ចអាស៊ី អឺរ៉ុប ជាមួយបណ្ដាប្រទេសជាសមាជិកនិងឯកសារទាក់​ទិន​នានារវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

ភាគីទាំងពីរបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តរាល់គម្រោងការណ៍រួមលើវិស័យប្រេងឥន្ធនៈហើយអះអាងបន្តបង្កភាពងាយស្រួលសម្រាប់ការពង្រីកសកម្មភាពរបស់សហគ្រាសវៀតណាមនិងរុស្ស៊ីលើវិស័យនេះ នៅប្រទេសទាំងពីរ។

ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជលផល រុក្ខកម្ម ដើមឈើឧស្សាហកម្មបម្រើកសិកម្ម ធារាសាស្ត្រ ទប់ទល់នឹងគ្រោះធម្មជាតិជាដើម។

ស្ដីពីបញ្ហាអន្តរជាតិនិងតំបន់នោះ វៀតណាមនឹងរុស្ស៊ីបានចាត់ទុកថា សន្តិសុខអន្តរជាតិគឺមានលក្ខណៈទូលំទូ​លាយ​និងមិនអាចកាត់ផ្ដាច់ចេញពីគ្នាបានឡើយ ដោយផ្ដើមចេញពីការមិនអនុញ្ញត្តឲ្យមានការធានាសន្តិសុខរបស់ប្រទេសខ្លួនដោយធ្វើខូចខាតដល់ សន្តិសុខនៃប្រទេសផ្សេងទៀត។

ភាគីទាំងពីរបានគាំទ្រការគោរពបទបញ្ញត្តិសមភាព គោរពអធិបតេយ្យភាពបូរណភាពទឹកដី និងសិទ្ធិស្របច្បាប់​របស់ប្រទេសទាំងអស់ ដោយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក មិនប្រើប្រាស់ ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា មិនអនុវត្តន៍វិធានការដោយឯកតោភាគី និងហ៊ុំព័ទ្ធខាងសេដ្ឋកិច្ច ដែលរំលោភច្បាប់អន្ដរជាតិ ដោយមិនអើពើនឹងតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានអះអាងថាត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាពសន្តិសុខ និងលើកកំពស់ប្រសិទ្ធភាពនៃអង្គការនេះនៅពេលដែល​វៀតណាមត្រូវបានជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខដំណាក់កាល 2020-2021។


វៀតណាមនិងរុស្ស៊ីបានសម្តែងនូវគោលបំណងចង់បន្តកិច្ចសហបត្តិការទ្វេភាគី និងពហុភាគីសំដៅប្រយុទ្ធប្រឆាំង​នឹងគ្រោះអាសន្នក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានកាន់តែកើនឡើង ដោយគោលបំណងធ្វើភេរវកម្ម​ ក្នុងនោះមានគោលដៅបំផ្លាញសន្តិសុខនៃប្រទេសនានា។

អគ្គលេខាគណកម្មាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគាំទ្រកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើម ដើម្បីធានាការអនុវត្តដោយពេញលេញនូវ អនុសញ្ញាស្តីពីការហាមឃាត់ការអភិវឌ្ឍន៍ផលិតកម្ម ស្តុកនិងការប្រើប្រាស់អាវុធគីមី និងការបំផ្លិចបំផ្លាញរបស់​វា​ ។ ភាគីវៀតណាមអបអរសាទរចំពោះការដែលសហព័ន្ធរុស្សីបញ្ចប់មុនកាលកំណត់នូវដំណើរការបំផ្លាញចោលអាវុធគីមីទាំងស្រុង ហើយរួមចំណែកយ៉ាងសំខាន់ដល់ភារកិច្ចកសាងពិភពលោកដោយគ្មានអាវុធគីមី។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថារាល់ជម្លោះព្រំដែន ទឹកដី និងជម្លោះផ្សេងៗនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិកគឺគប្បី​ដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់ ឫគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ដោយឈរលើច្បាប់អន្តរជាតិ។

អគ្គលេខាគណកម្មាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថាគប្បីបន្តរាល់ការខិតខំប្រឹងប្រែងរួមសំដៅកសាងនិម្មាបនកម្ម សន្តិសុខតំបន់ដោយសមភាព បើកទូលាយ គ្របដណ្ដប់ និងតម្លាភាព ដោយឈរលើការគោរពច្បាប់អន្តរជាតិ តាមរយៈការន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាដែលដឹកនាំដោយអាស៊ានដូចជា៖អាស៊ាន - រុស្ស៊ី វេទិកាតំបន់អាស៊ានស្ដីពីសន្តិសុខ (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា EAS សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយបណ្ដាប្រទេសេសដៃគូសន្ទនា (ADMM +) ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top