• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមរវាងវៀតណាម និង UAE ស្តីពីការលើកកម្ពស់ទំនាក់ទំនងឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពី ថ្ងៃទី ២៨ ខែតុលា នៅទីក្រុង Abu Dhabi នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al Nahyan បានឯកភាពគ្នាលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានាធិបតី UAE លោក Sheikh Mohammed bin Zayed Al Nahyan។ (រូបថត៖ VNA)

ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ វៀតណាម និង UAE បានយល់ព្រមបង្កើនការជួបប្រាស្រ័យនិងការផ្លាស់ប្តូរគ្រប់ជាន់ថ្នាក់; ជំរុញ យន្តការសហប្រតិបត្តិការថ្មី; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ យុត្តិធម៌ និងច្បាប់។ ភាគីទាំងពីរបានអះអាងសារជាថ្មីនូវសារៈសំខាន់នៃការ រក្សាស្ថិរភាព សន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក រួមទាំងសន្តិសុខនាវាចរណ៍ សន្តិសុខ និងសុវត្ថិភាពរបស់ផ្លូវសមុទ្រ និងខ្សែសង្វាក់ផ្គត់ផ្គង់និងចរាចរអន្តរ ជាតិ; បន្តកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ និងអន្តរជាតិ។

វៀតណាម- UAE សន្យាសម្របសម្រួលអនុវត្តន៍យ៉ាងសកម្មនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ (CEPA) ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក; ជំរុញពាណិជ្ជកម្ម អនុវត្តន៍សកម្មភាពសហ ប្រតិបត្តិការ និងការតភ្ជាប់រវាងសហគ្រាសនៃភាគីទាំងពីរ។ ភាគីទាំងពីរប្តេជ្ញាពង្រីក កិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យដូចជា៖ ប្រេងឧស្ម័ន ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង ភស្តុភារ ផលិតកម្ម និងការកែច្នៃផលិតផលកសិកម្ម។ UAE ត្រៀមខ្លួនជាស្រេចចែករំលែក ជាមួយវៀតណាមនូវបទពិសោធន៍របស់ខ្លួនក្នុងការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ វៀតណាមនៅទីក្រុងហូជីមិញ ហើយវិនិយោគក្នុងគម្រោងនេះ។

UAE ជួយឧបត្ថម្ភវៀតណាមតាមរយៈការចែករំលែកបទពិសោធន៍បច្ចេកទេស និងការគ្រប់គ្រង បណ្តុះបណ្តាលធនធានមនុស្ស វិនិយោគកសាងមជ្ឈមណ្ឌលផ្ទៀង ផ្ទាត់ស្តង់ដារ និងផ្តល់វិញ្ញាបនបត្រ ហាឡាល់ នៅវៀតណាម រួមចំណែកអភិវឌ្ឍន៍ ប្រព័ន្ធអេកូឡូស៊ី ហាឡាល់ នៅវៀតណាម។

លើសពីនេះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរ ថាមពល និងបរិវត្តកម្មបៃតង; ឯកភាពសិក្សាពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការវិនិ យោគលើវិស័យថាមពលកកើតឡើងវិញ។

ភាគីទាំងពីរបានឯកភាពជំរុញសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ការផ្លាស់ប្តូរ វប្បធម៌ និងកីឡា; ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនសកលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ វៀតណាម និង UAE បានឯកភាព ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ធនធានមនុស្ស និងសុខា ភិបាលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top