• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សៀរ៉ាឡេអូនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយវៀតណាម

នារសៀលថ្ងៃទី១៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណៈរដ្ឋ សៀរ៉ាឡេអូន (Sierra Leone) លោក Julius Maada Bio។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានាធិបតីនៃសាធារណរដ្ឋ Sierra Leone លោក Julius Maada Bio (រូបថត៖ VGP/Nhat Bac)  

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិនៅអាហ្រ្វិក ក្នុងនោះមានប្រទេសសៀរ៉ាឡេអូន។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការពង្រឹងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ ពង្រឹងការជួបប្រាស្រ័យទាក់ទង ជំរុញសកម្មភាពផ្សព្វផ្សាយអំពីទីផ្សាររបស់ប្រទេសនីមួយៗ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងឱកាសវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនរួចជាស្រេច រួមសហការជាមួយប្រទេសសៀរ៉ាឡេអូន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសក្នុងការដាំដុះនិងកែច្នៃស្រូវអង្ករ។

 

រីឯខ្លួនវិញ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សៀរ៉ាឡេអូន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយ វៀតណាម ហើយមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលវៀត ណាមមានប្រៀបខ្លាំងដូចជា ពាណិជ្ជកម្ម ការវិនិយោគ ទូរគមនាគមន៍ ការអប់រំ និងបណ្តុះបណ្តាល។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា ប្រទេសសៀរ៉ាឡេអូន កោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់វៀតណាមក្នុងវិស័យកសិកម្ម ហើយចង់ឱ្យវៀតណាមជួយនិងចែករំលែកបទពិសោធន៍ក្នុងវិស័យនេះ។

 

នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំងពីរក៏បានចែករំលែកបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច; ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់នៅអាហ្វ្រិកខាងលិចនិងអាស៊ីអាគ្នេយ៍ ស្ថានភាពនៅអាហ្វ្រិករួមទាំងសមុទ្រខាងកើតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

វៀតណាមខិតខំឱ្យមានបច្ចេកវិទ្យាជីវៈសាស្ត្រឈានមុខគេនៅអាស៊ី

តាងនាមឱ្យការិយាល័យនយោបាយ អគ្គលេខាបក្សលោក Nguyen Phu Trong បានចុះហត្ថលេខា និងប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តលេខ ៣៦ ចុះថ្ងៃទី ៣០ ខែមករា ស្តីពីការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាជីវសាស្ត្រ ដើម្បីបម្រើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងស្ថានភាពថ្មី។

Top