• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សឹង្ហបុរីសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីឈានឡើងយ៉ាងខ្លាំងក្លាក្រោយជម្ងឺរាតត្បាត

សឹង្ហបុរីកំពុងត្រៀមបើកទ្វារព្រំដែនឡើងវិញ ហើយអាចពិចារណាលើការស្ដារជាបណ្ដើរៗនូវការធ្វើដំណើរទៅវិញទៅមកជាមួយ វៀតណាមតាមវិធីសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រការនេះនឹងជះឥទ្ធិពលវិជ្ជមានដល់ការស្ដារឡើងវិញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan។ (រូបថត៖ AFP/TTXVN)


ឆ្លើយបទសម្ភាសន៍អ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំសឹង្ហបុរី មុនពេលមកបំពេញដំណើរទស្សនកិច្ចការងារចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមិថុនា នៅវៀតណាមហើយចូលរួមកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) នោះ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី លោក Vivian Balakrishnan បានសម្ដែងគោលបំណងចង់បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំថ្មីរបស់វៀតណាមអំពីវិធីអភិវឌ្ឍទំនាក់ទំនងដ៏ជាក់ស្ដែងរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី Vivian Balakrishnan បានសង្កត់ធ្ងន់ថា សឹង្ហបុរីសន្យាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីប្រទេសទាំងពីរអាចឈានឡើងយ៉ាងខ្លាំងក្លាជាងក្រោយជម្ងឺរាតត្បាតកូវីដ ១៩។ សឹង្ហបុរីកំពុងត្រៀមបើកទ្វារព្រំដែនឡើងវិញ ហើយអាចពិចារណាលើការស្ដារជាបណ្ដើរៗនូវការធ្វើដំណើរទៅវិញទៅមកជាមួយវៀតណាមតាមវិធីសុវត្ថិភាពនិងប្រសិទ្ធភាព។ ប្រការនេះនឹងជះឥទ្ធិពលវិជ្ជមានដល់ការស្ដារឡើងវិញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ តាមលោករដ្ឋមន្រ្តី Vivian ចាត់ទុកថា ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកការពង្រីកថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈការស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដូចជាថាមពលស្អាត ការផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top