សិក្ខាសាលា “វិទ្យាសាស្ត្រដើម្បីសន្តិភាព” របស់សហភាពអន្តរសភាពិភពលោក (IPU) បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១១ កញ្ញា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh។ ដោយប្រធានបទ “សន្តិសុខទឹក និងអសន្តិសុខប្រភពទឹក៖ បង្កើតឡើងវិញការរួមរស់ដោយសន្តិភាពជាមួយវិទ្យាសាស្ត្រ” សិក្ខាសាលាបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកញ្ញា ដោយមានការចូលរួមពីអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញចំនួន ៦០ នាក់ និងសមាជិកសភាវ័យក្មេងតំណាងឲ្យប្រទេសចំនួន ១៨ នៅលើពិភពលោក។
សិក្ខាសាលា "វិទ្យាសាស្ត្រដើម្បីសន្តិភាព" មាន ៩ វគ្គពិភាក្សាលើប្រធានបទឯកទេសដូចជា៖ វិទ្យាសាស្ត្រ និងនយោបាយ; ការទូតពហុភាគី តំបន់ និងទ្វេភាគីលើធនធានទឹកសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងដែន; នាវានុវត្តន៍បច្ចេកវិទ្យាប្រព្រឹត្តិកម្មទឹក សំដៅធានាសុវត្ថិភាពប្រភពទឹក; ជំរុញសន្តិសុខប្រភពទឹកតាមរយៈវិទ្យាសាស្ត្រសហគមន៍; បណ្តាញសហភាពអន្តរសភាស្តីពីធនធានទឹក។
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមមានដំណោះស្រាយជាច្រើនដើម្បីធានាសន្តិសុខប្រភពទឹក ដោយផ្តោតសំខាន់លើការសុក្រិតប្រព័ន្ធច្បាប់ ក្នុងនោះមានឯកសារគ្រប់គ្រងជាង ១០០ ទាក់ទងនឹងទឹក។ រដ្ឋសភាវៀតណាមបានលើកសំណើយ៉ាងសកម្មនូវសកម្មភាព និងចូលរួមក្នុងការផ្តួចផ្តើមគំនិតជាសាកលរបស់សហភាពអន្តរសភា (IPU)។ “ខ្ញុំស្នើឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបញ្ហាប្រឈមដែលកំពុងជួបប្រទះ ផ្លាស់ប្តូរដំណោះស្រាយ មេរៀនបទពិសោធន៍ ក្នុងការអនុវត្តន៍គោលដៅនេះ និងការពារយ៉ាងស៊ីជម្រៅលើប្រធានបទចំនួន ៤ នៃសិក្ខាលាលានេះគឺ៖ ស្ថានភាពទឹក និងសន្តិភាពពិភពលោក; ច្បាប់និងការអនុវត្តល្អបំផុត - បណ្តាញសភាអំពីទឹក; ករណីសិក្សាវៀតណាម និងមជ្ឈិមបូព៌ា និងអាហ្វ្រិក; កិច្ចសហការសម្រាប់គម្រោងទឹករួមគ្នា”៕