ព័ត៌មាន
សិក្ខាសាលាស្តីពីរយៈពេល៥៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការពិសេស វៀតណាម-ឡាវនិងយថាទស្សន៍
តំណាងចួករួមក្នុងសិក្ខាសាលា (រូបថតៈViệt Quốc/VOV)
សិក្ខាសាលានេះជាសកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតថ្ងៃទី៥កញ្ញានិងរយៈពេល ៤០ ឆ្នាំនៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ ថ្ងៃទី១៨ ខែកក្កដា។ បទអន្តរាគមន៍បានបង្ហាញនៅក្នុងសិក្ខាសាលានេះបានអះអាងថា អស់រយៈពេលច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសជិតខាងវៀតណាម-ឡាវកាន់តែជិតស្និទ្ធ ភ្ជាប់ជាមួយមនោសញ្ចេតនាកាន់តែជ្រាលជ្រៅ។ ប្រទេសទាំងពីរសុទ្ធតែខំប្រឹងប្រែងសំដៅលើកកំពស់ទំនាក់ទំនងមិត្តភាព ប្រពៃណី ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - ឡាវឡើងកំពស់ថ្មីដោយពាក្យស្លោកជាក់ស្តែង មានគុណភាពនិងប្រកបដោយប្រសិទ្ធភាព៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម