តាមនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ សិក្ខាសាលា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពស្បៀងអាហារ ផ្លាស់ប្តូរទង្វើ ទំនៀមទម្លាប់ផលិតកម្ម ធ្វើអាជីវកម្ម ហូបចុកហួសសម័យ ចូលរួមចំណែកការពារសុខភាព អាយុជីវិតមនុស្ស។ ទន្ទឹមនោះលើកកម្ពស់គុណធម៌ធ្វើអាជីវកម្ម យល់ដឹងភាពទំនួលខុសត្រូវរបស់អង្គការ ឯកជនផលិតកម្ម ធ្វើអាជីវកម្មជាមួយសុខភាព អាយុជីវិតអ្នកប្រើប្រាស់ស្បៀងអាហារ។ នៅសិក្ខាសាលា លោកប៊ូយ ង៉ុកគ្វី (Bui Ngoc Quy) នាយកនៃនាយកដ្ឋានសង្គម (គណៈកម្មការឃោសនាមជ្ឈិម) រៀបរាប់ សន្តិសុខ សុវត្ថិភាពស្បៀងអាហារ ជាបញ្ហាសំខាន់ ជាបញ្ហាចាំបាច់ផង ជាកាលយូរអង្វែងផង ដោយសាប៉ះពាល់ផ្ទាល់ដល់សុខភាពរបស់ប្រជាជន។
ស្តីពីបញ្ហាអប់រំ ផ្សព្វផ្សាយ និងវប្បធម៌សុវត្ថិភាពស្បៀងអាហារក្នុងផលិតកម្ម និងធ្វើអាជីវកម្មស្បៀងអាហារ លោក ង្វៀន ញឺទេប (Nguyen Nhu Tiep) នាយកនៃនាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារ រៀបរាប់បញ្ហា ស្ថានការបច្ចុប្បន្ន គឺខ្វះយុទ្ធសាស្រ្ត យុទ្ធនាការ កម្មវិធីឯកទេស អំពីការអប់រំ ផ្សព្វផ្សាយ ផ្សារភ្ជាប់នឹងការកសាងវប្បធម៌សុវត្ថិភាពស្បៀងអាហារ។ បញ្ហាអប់រំសុវត្ថិភាពស្បៀងអាហារបច្ចុប្បន្ន មិនទាន់បានយកចិត្តទុកដាក់ និងផ្សព្វផ្សាយគោលនយោបាយ អំពីសុវត្ថិភាពស្បៀងអាហារនៅទន់ខ្សោយ។
ដំណោះស្រាយសម្រាប់បញ្ហាខាងលើ លោក ង្វៀន ញឺទេប (Nguyen Nhu Tiep) ឱ្យដឹងថា ត្រូវធ្វើសុក្រិតគោលនយោបាយច្បាប់។ ក្នុងនោះអាទិភាពដល់ការសាងសង់កម្រងប្រតិបត្តិ និង ណែនាំអនុវត្តកសាងវប្បធម៌សុវត្ថិភាពស្បៀងអាហារគ្រប់លំដាប់ថ្នាក់។ ក្រៅពីនោះត្រូវឆាប់រហ័សកសាង និងពង្រាយយុទ្ធសាស្រ្តអប់រំ ផ្សព្វផ្សាយ កសាងវប្បធម៌សុវត្ថិភាពស្បៀងអាហារ រហូតដល់ឆ្នាំ២០៣០ និងពង្រាយយុទ្ធនាការ កម្មវិធីឯកទេសរៀងរាល់ឆ្នាំ អំពីការអប់រំ ផ្សព្វផ្សាយ ផ្សារភ្ជាប់នឹងការកសាងវប្បធម៌សុវត្ថិភាពស្បៀងអាហារ។
នៅសិក្ខាសាលា តំណាងស្ថាប័ន គណៈកម្មការគ្រប់វិស័យ សហគ្រាស បានលើកយករបាយការណ៍ បទបង្ហាញអំពីការងារអប់រំ ផ្សព្វផ្សាយ វប្បធម៌សុវត្ថិភាពស្បៀងអាហារ ក្នុងការផលិតអាជីវកម្មកសិផល រុក្ខផល និងជលផលនៅវៀតណាម។ អ្នកឯកទេសជនជាតិកាណាដា ក៏ចែករំលែកពី បទពិសោធន៍អន្តរជាតិ អំពីការងារផ្សព្វផ្សាយ វប្បធម៌សុវត្ថិភាពស្បៀងអាហារ ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ កែសម្រួលប្រសិទ្ធភាពអប់រំ ផ្សព្វផ្សាយសុវត្ថិភាពស្បៀងអាហារនៅវៀតណាម។
គម្រោងសុវត្ថិភាពស្បៀងអាហារដើម្បីការអភិវឌ្ឍ SAFEGRO ដឹកនាំដោយរដ្ឋាភិបាលកាណាដាជំនួយឥតសំណងចំនួន១៥លានដូល្លាកាណាដា។ ក៏ជាការជំនួយអភិវឌ្ឍ និង អនុវត្តលក្ខណ៍ខណ្ឌកំណត់ស្តីពីសុវត្ថិភាពស្បៀងអាហារ បានកសាងលើមូលដ្ឋានវិទ្យាសស្រ្ត និង វិធានការចូលជិតផ្អែកលើហានិភ័យ ទន្ទឹមនោះឆ្ពោះទៅរកការលើកកម្ពស់ ការយល់ដឹង អំពីសុវត្ថិភាពស្បៀងអាហារជូនអ្នកប្រើប្រាស់ និងជំរុញការផ្លាស់ប្តូរទង្វើ នាំដល់ការបង្កើនតម្រូវការ និង ប្រើប្រាស់កសិផលសុវត្ថិភាព តម្លៃសមរម្យនៅវៀតណាម៕









