|
សកម្មភាពពូនជ្រុំដីនិងកសាងដោយខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។ (រូបថត៖ Reuters) |
សហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើខុសច្បាប់របស់ចិននៅ សមុទ្រខាងកើត។ សហគមន៍អន្តរជាតិអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវតែគោរព សាលក្រមរបស់តុលាកាអាជ្ញាកណ្ដាលដែលបានបង្កើតតាមឧបសម្ព័ន្ធទី៧ ក្នុងសំណុំ រឿងហ្វីលីពីនដាក់ពាក្យប្ដឹងចិនកាលពីឆ្នាំ២០១៦ ដោយចាត់ទុកនេះជាមូលដ្ឋាន សម្រាប់ដោះស្រាយជម្លោះនៅសមុទ្រខាងកើត។
នោះគឺជាយោបល់រួមរបស់ សាធារណៈមតិអន្តរជាតិ ក្នុងឱកាសខួបគម្រប់៥ឆ្នាំដែលតុលាកាអាជ្ញាកណ្ដាលអន្តរ ជាតិចេញសាលក្រមស្ដីពីសមុទ្រខាងកើត ដោយច្រានចោលការទាមទារនូវ “ខ្សែបន្ទាត់ ៩ ត្រេ” មិនសមហេតុផលរបស់ចិន។
នាថ្ងៃទី១២ ខែកក្កដា ប្រទេសជាច្រើនបានចេញសេចក្ដីប្រកាស ដែលបញ្ជាក់ពី តម្លៃគតិយុត្តនិងសារសំខាន់នៃសាលក្រមខាងលើ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់សមុទ្រខាងកើត។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានសង្កត់ធ្ងន់ថា សណ្ដាប់ ធ្នាប់នាវាចរណ៍ដោយផ្អែកលើច្បាប់អន្តរ ជាតិ កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំនៅសមុទ្រខាងកើត ជាងតំបន់ណាទាំងអស់ ។ ពីព្រោះថា ចិនបន្តបង្ខិតបង្ខំហើយគំរាមកំហែងប្រទេសជាប់ឆ្នេរសមុទ្រនៅ អាស៊ីអាគ្នេយ៍ គំរាមកំហែងដល់សេរីភាពនាវាចរណ៍នៅតាមខ្សែផ្លូវសមុទ្រជាសកលដ៏ សំខាន់នេះ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលកាណាដាបានសម្ដែងការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះសកម្មភាពរបស់ចិនដែលបណ្ដាលឲ្យភាពតានតឹងកើនឡើង។ កាណាដា អំពាវនាវឲ្យប្រទេសទាំងអស់គោរពការសន្យានានាក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្នាំ២០០២ ក៏ដូច ជាបង្ហាញភាពអត់ធ្មត់ និងជៀសវាងសកម្មភាពដោយឯកតោភាគី ពីព្រោះប្រការនេះនឹងធ្វើ ឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ ហើយគំរាមកំហែងដល់ស្ថិរភាពនៅសមុទ្រខាងកើត ផងដែរ។
នៅជប៉ុន ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី១២ កក្កដា លោករដ្ឋមន្រ្តីការបរទេស Motegi បានអះអាងថា សាលក្រមរបស់តុលាកាអាជ្ញាកណ្ដាលអន្តរជាតិគឺជាទីចុងក្រោយបំផុត ហើយមានលក្ខណៈចាប់បង្ខំខាងគតិយុត្តចំពោះភាគីជម្លោះ ទាំងអស់ ដោយអនុ លោមតាមមាត្រានានាក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ឆ្នាំ១៩៨២។ ការដែលប្រទេសចិនបានប្រកាសមិនទទួលយកសាល ក្រមនេះ គឺដើរផ្ទុយទៅនឹងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី សមស្រប នឹងច្បាប់អន្តរជាតិ ជាក់ស្ដែងគឺ UNCLOS។
ចំណែកឯ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានអំពាវនាវជាបន្តបន្ទាប់ឲ្យភាគីពាក់ព័ន្ធ គោរពតាមសាលក្រម របស់តុលាកា ពីព្រោះនេះជាការសម្រេចចិត្តចុងក្រោយ ហើយមានលក្ខណៈចាប់បង្ខំ ចំពោះទាំងចិននិងហ្វីលីពីន។ អូស្ត្រាលីអះអាង ថា ការគោរពច្បាប់អន្តរជាតិជា មូលដ្ឋានគ្រឹះសម្រាប់សន្តិភាព វិបុលភាព និងស្ថិរភាពជានិរន្តរក្នុងតំបន់ ដោយសារវា អនុញ្ញាតឲ្យប្រទេសទាំងអស់ មិនថាធំឬតូច អាចដោះស្រាយជម្លោះដោយសន្តិវិធី បាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម