• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារអបអរសាទរជូនចំពោះមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម

គិតដល់ថ្ងៃទី ២២ ខែមករា មហាសន្និបាតបក្សកុម្មុយនិស្តវៀត ណាម ទទួលបានសារអបអរសាទរចំនួន ២១៥ ពីបណ្តាគណបក្ស, អង្គការក្នុងតំបន់និងអន្តរជាតិ, អង្គការមិត្តភាព, អង្គទូតនានានិងបុគ្គល មកពីប្រទេសចំនួន ៧៩។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិនិងមិត្តភក្តិអន្តរជាតិ


នេះជាការលើកទឹកចិត្តដ៏ធំធេង ចំពោះកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាមដែលផ្តួចផ្តើមនិងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម ហើយនេះក៏ជាការបង្ហាញយ៉ាងរស់រវើក នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងបក្សកុម្មុយនិស្តវៀតណាម និងអង្គ ការនយោបាយដទៃក៏ដូចជាមិត្តភក្តិអន្តរជាតិផងដែរ។

អញ្ជើញថ្លែងក្នុងពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្សកុម្មុយនិស្តវៀតណាម ដែលប្រារព្ធឡើងនាព្រឹកថ្ងៃទី ២៦ មករា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan តាងនាមគណៈអធិបតីនៃមហាសន្និបាត បានសម្តែងនូវការគោរពអរគុណចំពោះមនោសញ្ជេតនាមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់និងការគាំទ្រពីគណបក្សនយោបាយនៃអង្គការអន្តរជាតិនានានិងមិត្តភក្តិ សម្រាប់បក្សកុម្មុយនីស្តនិងប្រជាជនវៀតណាម។ មហាសន្និបាតទូទាំងប្រទេសលើកទី XIII បានបន្តអះអាងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេស ដែលបក្សកុម្មុយនិស្តលើកឡើងនោះគឺបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសគណបក្សនយោបាយ អង្គការអន្តរជាតិនិងមិត្តភក្តិអន្តរជាតិ រួមចំណែកចូលក្នុងបុព្វហេតុសន្តិភាពឯករាជ្យជាតិនិងវឌ្ឍនភាពសង្គមលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top