• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារលិខិត​ឆ្នាំថ្មី ឆ្នាំ ២០២៤​៖ ប្រធានរដ្ឋ​ចិន បញ្ជាក់ពីគោលដៅនៃការធ្វើទំនើបកម្មប្រទេស

នៅក្នុងសារលិខិតឆ្នាំថ្មីឆ្នាំ ២០២៤ របស់ខ្លួន កាលពីថ្ងៃទី ៣១ ខែធ្នូ ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងពីសមិទ្ធិផលដែលប្រទេសសម្រេចបាននាពេលថ្មីៗនេះ ព្រមទាំងបានកំណត់គោលដៅធ្វើទំនើបកម្មប្រទេស សំដៅឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងយូរអង្វែង។
ប្រធានរដ្ឋចិន លោក Xi Jinping អានសារលិខិតអបអរឆ្នាំថ្មី ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

វាយតម្លៃចំពោះស្ថានភាពសេដ្ឋកិច្ចកាលពីឆ្នាំកន្លងទៅ ប្រធានរដ្ឋ ចិន លោក Xi Jinping បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ចិនបានជំនះលើការលំបាក មានភាពធន់ល្អ និងមានភាពស្វាហាប់ជាងមុន។ បន្ទាប់ពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត COVID-១៩ សេដ្ឋកិច្ចបានរក្សាសន្ទុះនៃការងើបឡើងវិញ និងធ្វើឱ្យមានវឌ្ឍនភាពជាលំដាប់ក្នុងការបន្តការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅឆ្នាំ ២០៣០។

ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសថា ប្រទេសចិនពង្រឹងនិងពង្រីកសន្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដោយខិតខំដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងយូរអង្វែង។ លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិននឹងជំរុញដំណើរការទំនើបកម្មប្រទេស តាមរយៈការពន្លឿនការសាងសង់គំរូអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងបន្តគោលដៅអភិវឌ្ឍន៍ និងការការពារសន្តិសុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top