• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានអង់គ្លេសវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធអប់រំវៀតណាម

កាសែត The Economist របស់អង់គ្លេស នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទដែលសរសើរប្រព័ន្ធអប់រំវៀតណាម អាស្រ័យលើការតម្លៃខ្ពស់របស់រដ្ឋចំពោះតម្លៃអប់រំនិងសមត្ថភាពល្អរបស់ជួរគ្រូបង្រៀន។
កាសែតអង់គ្លេស The Economist ទើបតែបានចុះផ្សាយអត្ថបទមួយ ដែលសរសើរប្រព័ន្ធអប់រំវៀតណាម។ (រូបថត៖ giaoducthoidai.vn)

យោងតាមអត្ថបទនេះ សិស្សានុសិស្សវៀតណាមកំពុងសិក្សារៀនសូត្រក្នុងប្រព័ន្ធអប់រំល្អមួយលើពិភពលោក ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃឆ្នើមល្អ ក្នុងការវាយតម្លៃអន្តរជាតិចំពោះការអាន គណិតវិទ្យា និងវិទ្យាសាស្ត្រ។ ទិន្នន័យថ្មីបំផុតរបស់ធនាគារពិភពលោកបង្ហាញថា បើគិតពីពិន្ទុសិក្សាសរុប សិស្សានុសិស្សវៀតណាមមិនត្រឹមតែវ៉ាដាច់សិស្សានុសិស្សនៅប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ថែមទាំងនៅបណ្តាប្រទេសអភិវឌ្ឍន៍ទៀតផង ដូចជាប្រទេសអង់គ្លេស និងកាណាដា។ ពិន្ទុរបស់សិស្សានុសិស្សវៀតណាមមិនបង្ហាញពីវិសមភាពយេនឌ័រ និងតំបន់ ដែលជារឿងធម្មតានៅប្រទេសដទៃនោះទេ។ អត្ថបទបានសរសេរថា សាលារៀនវៀតណាមមិនដូចនៅប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀតទេ ដោយមានការរកែលម្អតាមពេលវេលា។ ជួរគ្រូបង្រៀនវៀតណាមក៏ត្រូវបានគ្រប់គ្រងយ៉ាងល្អ ដោយទទួលបានការបណ្តុះបណ្តាលជាប្រចាំ និងការលើកទឹកចិត្តដើម្បីធ្វើឱ្យថ្នាក់រៀនកាន់តែទាក់ទាញ។

យោងតាមអត្ថបទនេះ បក្សកុម្មុយនិស្តវៀតណាមក៏យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអប់រំ ហើយធានាថាគោលនយោបាយត្រូវបានកែសម្រួលដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងស្តង់ដារបង្រៀន។ បណ្ដាខេត្តត្រូវចំណាយ ២០% នៃថវិកាសម្រាប់វិស័យអប់រំ ដែលជួយធានាសមភាពតំបន់។ សង្គមទូទៅក៏ចែករំលែកទស្សនៈអំពីការលើកកម្ពស់ការអប់រំដោយសារគ្រួសារវៀតណាមទទួលបានឥទ្ធិពលពីសតិអារម្មណ៍ខុងជឺ។ គ្រួសារមិនធូរធារក៏សុខចិត្តវិនិយោគលើការអប់រំសម្រាប់កូន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top