• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មាននាំដង្ហើមជីវិតចូលក្នុងសាលប្រជុំរដ្ឋសភា

នារសៀលថ្ងៃទី ១៥ ខែមិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបជាមួយទីភ្នាក់ងារសារព័ត៌មាន ក្នុងឱកាសខួបលើកទី ៩៦ឆ្នាំ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០២១)។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិដឹកនាំនិងអបអរសាទរខួបលើកទី ៩៦ នៃទិវាសារព័ត៌មានបដិវត្តវៀតណាម (រូបថត៖ TTXVN)



ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សារព័ត៌មានមានតួនាទីពិសេសក្នុងសកម្មភាពរបស់រដ្ឋសភា។ តាមរយៈសារព័ត៌មាន សកម្មភាពរបស់រដ្ឋសភាបានទៅដល់ប្រជាជន ហើយផ្ទុយមកវិញមតិយោបល់របស់ម្ចាស់ឆ្នោតបានទៅកាន់សាលប្រជុំរបស់ សភា។ ប្រធានរដ្ឋសភាមានប្រសាសន៍ថា សារព័ត៌មានបានជួយប្រជាជននិងម្ចាស់ឆ្នោតឃ្លាំមើលបានល្អនូវសកម្មភាពរបស់សមាជិក សភា និងរដ្ឋសភា ហើយផ្ទុយទៅវិញសារព័ត៌មានក៏ជួយឲ្យសេចក្តីសម្រេចចិត្ត  ច្បាប់ និងបទ ប្បញ្ញត្តិរបស់រដ្ឋសភា ដូចជាដង្ហើមជីវិតឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។

ដូច្នេះលោកប្រធានរដ្ឋសភាបានស្នើរថា៖ “ទីភ្នាក់ងារនិងប្រព័ន្ធផ្សព្វផ្សាយនានាចាំបាច់ត្រូវឆ្លុះបញ្ចាំងពីមតិយោបល់និងអនុសាសន៍របស់អ្នកបោះឆ្នោតដែលបានផ្ញើជូនរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានិងទីភ្នាក់ងារនានានៃរដ្ឋសភា និងស្ថាប័នចំណុះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា; ស្នើអនុសាសន៍ដើម្បីចូលរួមលើកកម្ពស់គុណភាពសកម្មភាពរបស់រដ្ឋសភា ជាពិសេសការបង្កើតច្បាប់ ការឃ្លាំមើលនិងការសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ ដើម្បីធានាថា មានភាពប្រាកដនិយមជាមួយនឹងជីវភាពជាក់ស្តែង។ ទន្ទឹមជាមួយគ្នានោះ ចំណាយពេលវេលានិងបរិមាណព័ត៌មានកាន់តែច្រើនអំពីសកម្មភាពរបស់រដ្ឋសភានិងទីភ្នាក់ងាររបស់ខ្លួន;  ស្រាវជ្រាវនិងមានប្រធានបទជាច្រើនទៀតដើម្បីរាយការណ៍អំពីការរៀបចំនិងសកម្មភាពរបស់រដ្ឋសភាលើសារព័ត៌មាន វិទ្យុនិងទីភ្នាក់ងារសារព័ត៌មាន។ ជាងនេះទៅទៀត បន្តបញ្ជូនអ្នកសារព័ត៌មានដែលមានលក្ខណៈសម្បត្តិនយោបាយជំនាញ ចំណេះដឹងនិងបទពិសោធន៍អំពីរដ្ឋសភា ដើម្បីផ្សព្វផ្សាយព័ត៌មានផងដែរ”។

ក្នុងឱកាសនេះប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឯកភាពជាមួយសំណើរបស់ស្ថាប័នសារព័ត៌មាននានា ដើម្បីកសាងពានរង្វាន់សារព័ត៌មានប្រចាំឆ្នាំសម្រាប់រដ្ឋសភា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top