• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានគុយវ៉ែត៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមបើកផ្លូវសម្រាប់ជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ គេហទំព័រព័ត៌មានជាច្រើនរបស់ប្រទេសគុយវ៉ែត ដូចជា៖ kuwaittimes.com, kuna.net.kw និង timeskuwait.com... បានបង្ហោះព័ត៌មានជាបន្តបន្ទាប់អំពីដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ្វាម មិញជីញនិងគណៈប្រតិភូវៀតណាមមកកាន់ប្រទេសនេះចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ជាមួយនឹងកិច្ចប្រជុំសំខាន់ៗជាច្រើន។
សារព័ត៌មានគុយវ៉ែតបង្ហោះព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម។ (រូបថត៖ TTXVN)

គេហទំព័រព័ត៌មានខាងលើបានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវៀតណាមមកកាន់ប្រទេសគុយវ៉ែតក្នុងរយៈពេល១៦ឆ្នាំ។ ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបំណងប្រាថ្នារួមក្នុងការនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្ពស់យុទ្ធសាស្ត្រថ្មី ដោយបើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ចំណុចលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺសុន្ទរកថាដ៏សំខាន់ របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅឯបណ្ឌិតសភាការទូតគុយវ៉ែត Saud N. Al-Sabah ដែលបង្ហាញពីគោលនយោបាយកិច្ចការបរទេស និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម សំដៅជំរុញទំនាក់ទំនងវៀតណាម-គុយវ៉ែត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយគុយវ៉ែត កិច្ចសហប្រតិបត្តិការគុយវ៉ែត-វៀតណាមបានអភិវឌ្ឍន៍ដោយស្ថិរភាព ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៧,៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ដែលជាចំនួនខ្ពស់បំផុតរវាងវៀតណាមជាមួយដៃគូមជ្ឈិមបូព៌ាណាមួយ។ ការនាំចេញរបស់វៀតណាមទៅកាន់គុយវ៉ែតកំពុងធ្វើពិពិធកម្មដោយឥតឈប់ឈរ ចាប់ពីផលិតផលកសិកម្ម និងជលផល រហូតដល់ផ្លែឈើស្រស់ គ្រឿងសង្ហារិមឈើ គ្រឿងចក្រ ឧបករណ៍ និងគ្រឿងអេឡិចត្រូនិច។ ក្នុងចំណោមបណ្តាប្រទេសមជ្ឈិមបូព៌ា គុយវ៉ែតមានបញ្ជីគម្រោងវិនិយោគធំបំផុតនៅវៀតណាម។ គម្រោងសំខាន់គឺបណ្ដុំឧស្សាហកម្មចម្រាញ់ប្រេងគីមីឥន្ធនៈ Nghi Son ដែលគុយវ៉ែតបានរួមចំណែកដើមទុនប្រហែល ៣,៥ ពាន់លានដុល្លារអាមេរិក៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top