• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រដ្ឋសភាពិភាក្សាអំពីសេចក្តីព្រាងច្បាប់ជាច្រើន

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ រដ្ឋសភាបានពិចារណាលើខ្លឹមសារ ជាច្រើន។

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានពិចារណាលើខ្លឹមសារ ជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើសេចក្តីព្រាងច្បាប់ស្តីពីទុនបម្រុងជាតិ (ធ្វើ វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោល នយោបាយជាក់លាក់ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៧១ របស់ការិយាល័យ នយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍអប់រំ និងបណ្តុះបណ្តាល; សេចក្តីព្រាង សេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយ ដើម្បីអនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យ នយោបាយ ស្តីពីដំណោះស្រាយមួយចំនួនដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។

រដ្ឋសភាក៏បានពិភាក្សានៅសាលប្រជុំអំពី៖ សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ១០ ទាក់ទងនឹងសន្តិសុខ និង សណ្តាប់ធ្នាប់; សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃ ច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការចំណែនឧស្សាហកម្ម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top