• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយវ៉ែត

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរដ្ឋគុយវ៉ែត កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងគុយវ៉ែត - រដ្ឋធានីនៃប្រទេសគុយវ៉ែត លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា ឡេ ធីប៊ីចត្រិន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាង វៀតណាម និងសហគមន៍ជនវៀតណាមនៅគុយវ៉ែត។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា ឡេ ធីប៊ីចត្រិន ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅគុយវ៉ែត។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា ក្នុងដំណើរ ទស្សនកិច្ចលើកនេះ ប្រទេសទាំងពីរនឹងឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឡើង ដល់កម្រិតថ្មីមួយ។ ទាក់ទងនឹងសំណើរបស់ប្រជាជនក្នុងការបើកផ្លូវហោះហើរត្រង់ រវាងវៀតណាម និងគុយវ៉ែត លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកកំពុងលើក ទឹកចិត្តក្រុមហ៊ុនអាកាសចរណ៍ឱ្យបើកផ្លូវហោះហើរទៅកាន់មជ្ឈិមបូព៌ា។ អំពីគោល នយោបាយចំពោះជនជាតិវៀតណាមនៅក្រៅប្រទេស លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖

“ទាក់ទងនឹងគោលនយោបាយសម្រាប់សហគមន៍ជនវៀតណាមនៅបរទេស នាពេលកន្លងមក យើងបានអនុវត្តន៍គោលនយោបាយជាបន្តបន្ទាប់ ដោយបង្កើត លក្ខខណ្ឌ និងសម្រួលដល់សហគមន៍ ដើម្បីបង្ហាញថា សហគមន៍ពិតជាផ្នែកមួយ ដែលមិនអាចខ្វះបានរបស់សហគមន៍ជនជាតិវៀតណាម។ នោះក៏ជាការបង្ហាញ ផ្លូវច្បាប់ អំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋផងដែរ”។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវភរិយា បានប្រគល់អំណោយពីស្រុកកំណើត ដើម្បីលើកទឹកចិត្តសហគមន៍បងប្អូន ជនរួមជាតិនៅប្រទេសគុយវ៉ែតផងដែរ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top