• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានកម្ពុជាសរសើរកេរ្តិ៍ដំណែលរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

សារព័ត៌មានកម្ពុជាក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានបន្តចុះផ្សាយព័ត៌មានជាច្រើនអំពីការទទួលមរណភាពរបស់អគ្គលេខាគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយនឹងការវាយតម្លៃ បង្ហាញពីការកោតសរសើរ ចំពោះបុគ្គលិក លក្ខណៈ របស់លោកអគ្គលេខាបក្ស ក៏ដូចជា សមិទ្ធិផលទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស។
សារព័ត៌មានកម្ពុជាបានចុះផ្សាយព័ត៌មានអំពីអគ្គលេខាបក្ស លោក Nguyen Phu Trong (ប្រភពរូបភាព៖ VOV -កម្ពុជា)

 

បន្ទាប់ពីបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានប្រកាសព័ត៌មានអំពីមរណភាពរបស់លោកអគ្គលេខាបក្ស  Nguyen Phu Trong សារព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មានឈានមុខជាច្រើននៅកម្ពុជាមានដូចជា៖ វិទ្យុជាតិកម្ពុជា ស្ថានីយ៍ទូរទស្សន៍កម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាសែតអេឡិចត្រូនិក Fresh News កាសែតភូមិថ្មី គេហទំព័រ Dap News ... បានចុះផ្សាយព័ត៌មាននិងសង្ខេបជីវប្រវត្តិរបស់អគ្គលេខាបក្ស Nguyen Phu Trong។

សារព័ត៌មានកម្ពុជាបានវាយតម្លៃថា លោកអគ្គលេខាបក្ស បានលះបង់ការខិតខំប្រឹងប្រែងបម្រើប្រទេសជាតិរហូតដល់ដង្ហើមចុងក្រោយ គឺជាថ្នាក់ដឹកនាំដែលមានឥទិ្ធពលក្នុងបក្សកុម្មុយនិស្តវៀតណាម ប្រកបដោយស្នាដៃឆ្នើមក្នុងការដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ និងពង្រឹងកិត្យានុភាពរបស់បក្ស។ ជាពិសេស សារព័ត៌មានកម្ពុជាបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលការទូតរបស់វៀតណាម ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជាពិសេសគឺគោលនយោបាយ “ការទូតដើមឫស្សី” មានភាពបត់បែន តាមស្ថានភាពជាក់ស្តែងនីមួយៗ ប៉ុន្តែក៏រឹងមាំ និងខ្ជាប់ខ្ជួនជាមួយនឹងគោលដៅ និងផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនផងដែរ។

អ្នកសារព័ត៌មានល្បីៗមួយចំនួននៅកម្ពុជាបានឆ្លៀតឱកាសនេះបង្ហាញពីក្តីស្រលាញ់ផ្ទាល់ខ្លួន និងកោតសរសើរចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ចថា កងទ័ព និងប្រជាជនស្ម័គ្រចិត្តវៀតណាមបានជួយដោះស្រាយបញ្ហារំដោះប្រទេសកម្ពុជាចេញពីគ្រោះមហន្តរាយប្រល័យពូជសាសន៍។ អ្នកកាសែត បេន សុខហ៊ាន ប្រធាននាយកដ្ឋាននយោបាយនៃកាសែតខ្មែរថាមស៍បានលើកឡើងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាថ្នាក់ដឹកនាំឆ្នើមដែលមានការរួមចំណែកយ៉ាងធំធេងចំពោះកិច្ចការបរទេសរបស់វៀតណាម រួមទាំងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា។

“លោកអគ្គលេខាបក្ស Nguyen Phu Trong បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ជាពិសេស លោកអគ្គលេខាបក្ស ត្រូវបានប្រជាជនកម្ពុជាជាច្រើនចាត់ទុកថា ជាអ្នកនយោបាយឆ្នើម ដែលបានជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការរវាងបក្សកាន់អំណាចទាំងពីរ ឱ្យកាន់តែមានភាពស្អិតរមួត និងស្និទ្ធស្នាលជាងមុន”៕ 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top