• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦

នៅក្នុងសម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានីតិកាលទី១៥ ត្រូវបានរដ្ឋសភាជឿទុកចិត្តបោះឆ្នោតជ្រើសតាំងឡើងវិញជាប្រធានរដ្ឋសភានីតិកាលទី១៦។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសភានៃប្រទេសឡាវ ចិន និងកម្ពុជា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ VNA)

នៅក្នុងលិខិតអបអរសាទរ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សាយសំផន ភូមិវិហារ (Saysomphone Phomvihane) បានសម្តែងគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន និងរដ្ឋសភាវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម ហើយសង្ឃឹមថាទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរនឹងបន្តអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

ដោយអបអរសាទរចំពោះលោក ជិន​ ថាញ់មិន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក ចាវ លេជី (Zhao Leji) បានអះអាងថា នឹងរួមជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន អនុវត្តន៍ការយោគយល់រួម យុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ រួមចំណែកដល់ការកសាងសង្គមនិយមនៃប្រទេសនីមួយៗ ហើយជំរុញការកសាងសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានសាអត្ថន័យយុទ្ធសាស្ត្រ។

សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអបអរ

សាទរចំពោះលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ក្នុងឱកាសដែលលោក ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦ ហើយបានសម្តែងនូវបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា ជិន ថាញ់មិន ដើម្បីជំរុញ ធ្វើឲ្យស៊ីជម្រៅនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសភា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើពិភពលោក។

នៅក្នុងលិខិតអបអរសាទររបស់ខ្លួន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ឃួន សុដារី ក៏បានសម្តែងនូវគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន ដើម្បីបន្តពូនជ្រុំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

តាម ​vovworld.vn/km-KH

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។

Top