• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពជាច្រើន ក្នុងឱកាសរំលឹកខួបលើកទី៨០ ទិវាសហករណ៍វៀតណាម

កាលពីថ្ងៃទី៦ ខែមេសា នៅទីក្រុងហាណូយ សម្ព័ន្ធភាពសហករណ៍វៀតណាមបានធ្វើសន្និសីទសារព័ត៌មានអំពី ខែធ្វើសកម្មភាព ដើម្បី សហករណ៍ឆ្នាំ២០២៦ និងការរំលឹកខួបលើកទី៨០ ទិវាសហករណ៍វៀតណាម (ថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៤៦ - ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦) ជាមួយនឹងសកម្មភាពដែលមានអត្ថន័យជាច្រើន។
សម្ព័ន្ធភាពសហករណ៍វៀតណាមបានធ្វើសន្និសីទសារព័ត៌មាន អំពីខែធ្វើសកម្មភាពដើម្បីសហករណ៍ឆ្នាំ២០២៦ និងការរំលឹកខួបលើកទី៨០ ទិវាសហករណ៍វៀតណាម។​ (រូបថត៖ VOV)

ចាប់ពីថ្ងៃទី៩-១១ ខែមេសា ព្រឹត្តិការណ៍ឯកទេសនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់នៅទីក្រុងហាណូយ រួមមាន៖ សិក្ខាសាលាស្តីពីការផ្លាស់ប្តូរឌីជីថល; វេទិកាសហករណ៍ជាតិលើកទី ៣ ; សិក្ខាសាលាវិទ្យាសាស្ត្រស្តីពីមនោគមវិជ្ជាហូជីមិញចំពោះសហករណ៍ និងពិធីរំលឹកខួបលើកទី ៨០ ទិវាដែលលោកប្រធានហូជីមិញសរសេរលិខិតអំពាវនាវឲ្យម្ចាស់ដី និងគ្រួសារកសិករ ចូលរួមអភិវឌ្ឍន៍សហករណ៍កសិកម្ម រួមជាមួយនឹងពិធីប្រគល់ពានរង្វាន់ផ្កាយសហករណ៍ និងពានរង្វាន់ Mai An Tiem ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ១០ ខែមេសា។ លោក Dinh Hong Thai អនុប្រធានសម្ព័ន្ធភាពសហករណ៍វៀតណាម បានឲ្យដឹងថា៖

លោក Dinh Hong Thai អនុប្រធានសម្ព័ន្ធភាពសហករណ៍វៀតណាម។ (រូបថត៖ VOV)

“នេះជាឆ្នាំទី៣ហើយ ដែលសម្ព័ន្ធភាពសហករណ៍វៀតណាម ប្រគល់ពានរង្វាន់ផ្កាយសហករណ៍ និងជាឆ្នាំទី​ ២ ដែលយើងរៀបចំពានរង្វាន់ Mai An Tiem។ ពានរង្វាន់ផ្កាយសហករណ៍គឺសម្រាប់សហករណ៍ឆ្នើមគ្រប់ជ្រុងជ្រោយ។ ពានរង្វាន់ Mai An Tiem គឺសម្រាប់ផលិតផលរបស់សហករណ៍។ ឆ្នាំនេះ ពានរង្វាន់ផ្កាយសហករណ៍បានជ្រើសរើសសហករណ៍ឆ្នើមចំនួន ៥០ ដើម្បីប្រគល់ពានរង្វាន់។ ហើយពានរង្វាន់ Mai An Tiem ក៏ត្រូវបានប្រគល់ជូនផលិតផលឆ្នើមចំនួន ៥០ ដែរ”។

គិតត្រឹមចុងឆ្នាំ២០២៥ ប្រទេសវៀតណាម មានសហករណ៍ជាង ៣៦ ពាន់ដែលទាក់ទាញសមាជិកជាង ៧​​​​,១ លាននាក់ និងបង្កើតការងារជាប្រចាំសម្រាប់ពលករប្រហែល ២,៧ លាននាក់។ គោលដៅគឺនៅឆ្នាំ ២០៤៥ ប្រជាជនប្រហែល ២០% នឹងចូលរួមក្នុងសហករណ៍ ដោយបង្កើតគំរូទ្រង់ទ្រាយធំដែលមានកម្លាំងប្រកួតប្រជែងអន្តរជាតិ៕

តាម​ vovworld.vn/km-KH/

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម

នៅរសៀលថ្ងៃទី ៦ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម។

Top